មន្ត្រីជម្នាញអំពាវនាវឲ្យពលរដ្ឋចុះឈ្មោះ បន្ទាប់ពីការបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ មន្ត្រីជម្នាញបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធភូមិខ្វាវ និងភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ
នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ។
លោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញ ជាអធិបតីភាព ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិខ្វាវ និងភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ក្រោយបញ្ចប់ការចុះវាស់វែងរួចរាល់។
លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការបិទផ្សាយទិន្នន័យក្បាលដីនៅថ្ងៃនេះមានចំនួន ៥ភូមិ សរុបចំនួន ២ ៣១៥ ក្បាលដី ក្នុងនោះ ១. ភូមិត្បែង សរុប ១ ១៦១ ក្បាលដី, ដីលំនៅឋានមានចំនួន ៤០៤ក្បាលដី, ដឹកសិកម្ម មានចំនួន៦៩១ ក្បាលដី, ទួល មានចំនួន ០៣ ក្បាលដី, សាលាឃុំ មានចំនួន ០៨ ក្បាលដី, ដីទំនាស់ មានចំនួន ០០ ក្បាលដី, ដីគ្មានទិន្នន័យ មានចំនួន ៥៥ ក្បាលដី, ២. ភូមិខ្វាង សរុប ១ ១៥៤ ក្បាលដី, ដីលំនៅឋាន មានចំនួន៤៣៥ក្បាលដី, ដីកសិកម្ម មានចំនួន៦៩២ក្បាលដី, អណ្តូង មានចំនួន ០១ក្បាលដី, ទួលកាប់ខ្មោច មានចំនួន ០១ ក្បាលដី, ត្រពាំង មានចំនួន ០៧ ក្បាលដី, ស្រះ មានចំនួន ០១ក្បាលដី, ទួល មានចំនួន ០២ ក្បាលដី, ទួលអ្នកតា មានចំនួន ០១ ក្បាលដី, ទំនាស់ មានចំនួន ០៣ ក្បាលដី, ដីគ្មានទិន្នន័យ មានចំនួន ១១ ក្បាលដី។
នាឱកាសនោះលោក លៀម សុដា អភិបាល រងខេត្ត ក៏បានបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានរយៈពេល១៥ថ្ងៃ (រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ សូមពុកម៉ែប្អូនម្ចាស់ក្បាលដី និងអ្នកពាក់ព័ន្ធទាំងអស់ អញ្ជើញចូលរួម ពិនិត្យឲ្យបានច្បាស់លាស់ និងបំពេញនីតិវិធីជាមួយកូនក្មួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print