អធិការដ្ឋាននគរបាលខណ្ឌសែនសុខការស្រាវជ្រាវនឹងបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស(ឆក់ខ្សែកប្លាទីន ០១ខ្សែ)

ចែករំលែក៖

ភ្នំពេញ÷ យោងតាមរបាយរបស់អធិការរដ្ឋាននគរបាលខណ្ឌសែនសុខដែលអង្គភាពយើងទើបតែទទួលបាននៅរសៀលថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះបានអោយដឹងថាដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលការងារ ព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ
អធិការដ្ឋាននគរបាលខណ្ឌសែនសុខ
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកវីរៈសេនីយ៍ទោ គួច សុភា អធិការរងនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ ធ្វេីការស្រាវជ្រាវនឹងបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស(ឆក់ខ្សែកប្លាទីន ០១ខ្សែ) នៅចំណុចមុខហាងវីឌីងហ៊លផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៦ និង៣០នាទី និង អំពើ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

នគរបាលខណ្ឌសែនសុខបានអោយដឹងថាកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៥និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០១នាក់ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ជនសង្ស័យឈ្មោះ សុខ ចំរើនហៅស្រេង ប៉ាលី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ភ្នំពេញ(មានសារធាតុញៀន) រូបគេធ្លាប់ជាប់ពន្ធនាគារ ០១លើក។

...

ចំណែកជនរងគ្រោះឈ្មោះ ថីវ ស្រីលាភ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សម្ភារៈបន្សល់ទុក ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៦ ស្លាកលេខ 1MA-1434 (របស់ជនសង្ស័យ) ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print