ភ្នំពេញៈ ប្រជាពលរដ្ឋឃាត់ បាន ជនសង្ស័យ ពីរនាក់ ដែល ធ្វេី សកម្មភាព ទាក់ ឆ្កែ របស់ ប្រជាពលរដ្ឋ យ៉ាង សកម្ម ប្រគល់ ឲ្យ សមត្ថកិច្ច បន្ទាប់ ពី ប្រជាពលរដ្ឋ ប្រដេញចាប់ជ្រុល ទៅ បុក ខឿន ។ ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង ២:៥០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ០ ៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ បេតុង ៩៣ សង្កាត់ ទួល សង្កែ ទី១ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ។
១/ ជនសង្ស័យឈ្មោះហង្ស ឧស្សាហ៍ ភេទប្រុស អាយុ ៣៩ឆាំ្ន មានទីលំនៅសា្នក់ក្រោមស្ពានសងា្កត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។
២/ ជនសង្ស័យឈ្មោះផាន់អឿន ភេទប្រុស អាយុ២៨ឆាំ្ន មានទីលំនៅបន្ទប់ជួល សង្កាត់ច្រាំងចំរេះ២ ខណ្ឧឫស្សីកែវ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញជន សង្ស័យ ២នាក់បន្ទាប់ពីធ្វេី សកម្មភាព ម៉ូតូមួយគ្រឿងម៉ាកហុងដាសង់បុិចសេ125 ពណ៍ខ្មៅ សា្លកលេកំពង់ធំ1F.7564 ដែល ធ្វេី សកម្មភាព ទាក់ ឆ្កែ របស់ ប្រជាពលរដ្ឋ យ៉ាង សកម្ម នៅក្នុងភូមិតែត្រូវ បានប្រជាពលរដ្ន ប្រទះ ឃេីញ ក៏បាន ស្រែក ឆោឡោ ហេីយ ក៏បានដេញចាប់ជនសង្ស័យ បានទាំង២នាក់ក៏ជិះជ្រុល ទៅ បុក ខឿន តែមង្តក្រោយកើតហេតុប្រជាពលរដ្នប្រគល់ ឲ្យ សមត្ថកិច្ច មូលដ្នានធ្វើកាបន្តផងដែរ។
* សំភារៈ ដកហូតមាន:
-ម៉ូតូ០១គ្រឿងម៉ាកសង់បុិចពណ៍ខ្មៅសា្លកលេខកំពង់ធំ1F.7564
-ដែកសំប៉ែតចុងស្រួចចំនួន០១ ។
-សោខ្សៀលេខ៨ចំនួន០១
-ខ្សែកាបចំនួន០២សរសៃ
-ដែកសរសៃប្រវែង៦ស.ម
-ដែកថ្នាំងអំពៅមូលប្រវែង៣,៦ ស.ម
-ឈើមូល៦ ស.ម
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច បាន ឃាត់ ខ្លួន ជនសង្ស័យ ទាំង ពីរនាក់ ទៅ ប៉ុស្តិ៍ ដេីម្បី ធ្វេី ការ សួរ នាំ និង បន្ត អនុវត្ត តាម នីតិវិធី ច្បាប់៕
ដោយ៖ ស រស្មី










