ទិដ្ឋភាពនៃការខូចខាតផ្ទះប្រជាពលរដ្ឋ វត្តអារាម និងសំណល់ជាតិផ្ទុះបន្សល់ក្រោយពីមានការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ នៅព្រឹក​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះ​ បានបង្ហាញពី​ទិដ្ឋភាពនៃការខូចខាតផ្ទះប្រជាពលរដ្ឋ វត្តអារាម និងសំណល់ជាតិផ្ទុះបន្សល់ក្រោយពីមានការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការដាក់ទូកុងតឺន័រ រាយបន្លាលួសពីសំណាក់ទាហានឈ្លានពានថៃដោយរំលោភ នៅវត្តសុវណ្ណសិក្ខារាមព្រៃចាន់ និងនៅភូមិព្រៃចាន់ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សកម្មភាពនៃការរំលោភបំពានរបស់ភាគីថៃត្រូវបានសារព័ត៌មានជាតិនិងអន្តរជាតិផ្សព្វផ្សាយដល់សាធារណជននិងពិភពលោកបានដឹង បង្ហាញពីសកម្មភាពឈ្លានពានរបស់កម្ពុជាពីការឈ្លានពាននេះ។

សូមជម្រាបជូនថា​ កម្ពុជាក៏បានធ្វើកំណត់ទូតតវ៉ានឹងការឈ្លានពាននេះផងដែរ៕ដោយ​៖តារា​

...

រូបថត៖ ខឹម សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print