ខេត្តបន្ទាយមានជ័យ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញពីទិដ្ឋភាពនៃការខូចខាតផ្ទះប្រជាពលរដ្ឋ វត្តអារាម និងសំណល់ជាតិផ្ទុះបន្សល់ក្រោយពីមានការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការដាក់ទូកុងតឺន័រ រាយបន្លាលួសពីសំណាក់ទាហានឈ្លានពានថៃដោយរំលោភ នៅវត្តសុវណ្ណសិក្ខារាមព្រៃចាន់ និងនៅភូមិព្រៃចាន់ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សកម្មភាពនៃការរំលោភបំពានរបស់ភាគីថៃត្រូវបានសារព័ត៌មានជាតិនិងអន្តរជាតិផ្សព្វផ្សាយដល់សាធារណជននិងពិភពលោកបានដឹង បង្ហាញពីសកម្មភាពឈ្លានពានរបស់កម្ពុជាពីការឈ្លានពាននេះ។
សូមជម្រាបជូនថា កម្ពុជាក៏បានធ្វើកំណត់ទូតតវ៉ានឹងការឈ្លានពាននេះផងដែរ៕ដោយ៖តារា
...
រូបថត៖ ខឹម សុវណ្ណារ៉ា










