អគ្គនាយកស៊ីម៉ាក់​ ប្រកាសបេីកកិច្ចប្រតិបត្តិការ​ ក្រោមគម្រោង “ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា” ដែលគាំទ្រថវិការដោយសហរដ្ឋអាមេរិក​

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ​​៖​ លោក​ ហេង​ រតនា​ អគ្គនាយកស៊ីម៉ាក់​កម្ពុជា​ បានជួបសំណេះសំណាល​ និងប្រកាសបេីកកិច្ចប្រតិបត្តិការ​ ក្រោមគម្រោង “ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា” ដែលគាំទ្រថវិការដោយសហរដ្ឋអាមេរិក​ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយអង្គការ NPA​ នាថ្ងៃសុក្រ​ ៤រោច​ ខែមាឃ​ ឆ្នាំម្សាញ់​ សប្ដស័ក​ ព.ស. ២៥៦៩​ ត្រូវនឹងថ្ងៃទី៦​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ នៅខេត្តឧត្តរមានជ័យ​ ។

ក្នុងឱកាសនេះដែរ​ លោកអគ្គនាយកស៉ីម៉ាក់​ ក៏បានក្រេីនរំលឹកដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តភារកិច្ចប្រកបដោយភាពហ្មត់ចត់​ គោរពបទបញ្ជា​ និងបទដ្ឋានប្រតិបត្តិការរបស់អង្គភាពឲ្យបានមុឺងម៉ាត់​ ព្រោះថាការបោសសម្អាតសំណល់សង្គ្រាមជាគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះគឺប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត​ ដូចនេះជាភារកិច្ចដែលមិនអាចមានការធ្វេសប្រហែសបានឡេីយ។ ការរំលឹកណែនាំនេះ​ មានសារសំខាន់បំផុតចំពោះសកម្មភាពបោសសម្អាត​សំណល់គ្រាប់បែកចង្កោម​ គ្រាប់បែកទម្លាក់ពីយន្តហោះ​ គ្រាប់សារធាតុ/អាវុធគីមី​ ក៏ដូចជាគ្រាប់ដ្រូនរបស់សៀមឈ្លានពាន។

...

សូមជម្រាបជូនថា​ កាលពីថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២៦កន្លងទៅ​ លោក​ ហេង​ រតនា​ អគ្គនាយកស៉ីម៉ាក់​ បានចុះហត្ថលេខាជាមួយអង្គការNPA​ លេីកិច្ចព្រមព្រៀងការអនុវត្តគម្រោងខាងលេីនេះ​ ដោយមានថវិកាគាំទ្រគម្រោងចំនួន៥.០០០.០០០​ដុល្លារ​អាម៉េរិក​ ក្នុងនោះអង្គភាពCMAC​ ទទួលបានថវិកាគាំទ្រដោយផ្ទាល់មានចំនួន៤.០០០.០០០ដុល្លារអាម៉េរិក​សម្រាប់គាំទ្រគម្រោងកិច្ចប្រតិបតិ្តការចំនួន៣៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print