រដ្ឋបាលសង្កាត់ចោមចៅទី៣ចុះបូមលូជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖​ រដ្ឋបាលសង្កាត់ចោមចៅទី៣​ ដឹកនាំដោយលោក​ វ៉ា​ សាវឿន​ ចៅសង្កាត់និងលោក​ សុទ្ធ​ សុជាតិ​ ចៅសង្កាត់រងទី១​ និងក្រុមការងារ សហការជាមួយរថយន្តបូមលូរបស់សាលារាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ២០២៦​ ចុះបូមលូនៅផ្លូវបេតុងលេខ ១៣៣KM មានប្រវែង១៥០ម៉ែត្រស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានឱ្យដឹងថា​ ដេីម្បីសម្រួលដល់បងប្អូនប្រជាពរដ្ឋបញ្ចៀសការជន់លិច​ ស្ទះចរន្តទឹកហូរតាមប្រព័ន្ធលូ​ លោក​ បានស្មេីសុំរថយន្តបូមលូរបស់សាលារាជធានីភ្នំពេញដេីម្បីមកបូមលូជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

...

ជាមួយគ្នានោះផងដែរ​ លោក​ វ៉ា​ សាវឿន​ តំណាងឱ្យរដ្ឋបាលសង្កាត់ចោមចៅទី៣ទាំងមូល​ សូមថ្លែងអំណរគុណដល់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក​ សាំ​ ពិសិដ្ឋ​ ប្រធានមន្ទីរសាធារណការនិងដឹងជញ្ជូន​ រួមទាំងក្រុមការងារ​ លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានផ្តល់រថយន្ត១គ្រឿងសម្រាប់បូមលូទាន់ពេលវេលា៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print