ខេត្តកំពង់ស្ពឺ÷ អនុវត្ដតាមប្រសាសន៍ដឹកនាំបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កងកម្លាំងអធិការដ្ឋាននគរបាល ក្រុង ស្រុកចំណុះស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានអនុវត្ដ,ស្រាវជ្រាវ និងបង្រ្កាបបទល្មេីសគ្រប់ប្រភេទដែលកេីតឡេីងក្នុងមូលដ្ឋានខេត្ដកំពង់ស្ពឺ រក្សាសន្ដិសុខសុវត្ថិភាពសណ្ដាប់ ធ្នាប់សាធារណៈសង្គម ។
ជាក់ស្ដែងកាលពីថៃ្ងទី៨-៩-១០ ខែមករា ឆ្នាំ២០២៦នេះ អធិការដ្ឋាននគរបាលស្រុកគងពិសី,ស្រុកបសេដ្ឋ,ស្រុកភ្នំស្រួច និងក្រុងច្បារមន បានបេីកប្រតិបត្ដិការតាមធ្វេីការបង្រ្កាបក្រុមបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ បាន ៥ករណី ៖
ករណីទី១: នៅចំណុចលើផ្លូវកៅស៊ូទំនប់អូរធំ ស្ថិតក្នុងភូមិដូនពេញ ឃុំទួលសាលា ស្រុកបសេដ្ឋឃាត់បានក្រុមបង្ហោះម៉ូតូ ចំនួន២នាក់ និងបានដកហូតម៉ូតូ១គ្រឿងដែលមានផ្លាកលេខសម្គាល់ កំពង់ស្ពឺ 1S -4417 ម៉ាក SSCOOPY-១-ឈ្មោះ សេង ផាណា ភេទប្រុស អាយុ ១៥ឆ្នាំ អ្នកបើកម៉ូតូ-២-ឈ្មោះ កាន់ សម្បត្តិ ភេទប្រុស ១៦ឆ្នាំ(ជាអ្នកជិះពីក្រោយ) ។
ករណីទី២: នៅចំណុចផ្លូវបេតុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ឃាត់បានក្រុមបក្ខពួកធ្វេីសកម្មភាពបង្ហោះម៉ូតូ ៦នាក់ និងដកហូតម៉ូតូបាន ៥គ្រឿង ដែលមានផ្លាកលេខសម្គាល់ ភ្នំពេញ1MC-4220 ផ្លាកលេខសម្គាល់ ភ្នំពេញ1BE -6418ផ្លាកលេខសម្គាល់ភ្នំពេញ1LM-7804ផ្លាកលេខ សម្គាល់ភ្នំពេញ1LY-6405 ផ្លាកលេខសម្គាល់ កំពង់ស្ពឺ 1AB-9225(១)-ឈ្មោះ ស៊ីម ប៊ុនសាង ភេទប្រុស អាយុ ១៦ឆ្នាំ ជាអ្នកបង្ហោះ (២)-ឈ្មោះ ភាព សៀងហេង ភេទប្រុស អាយុ១៦ឆ្នាំ អ្នកជិះក្រោយ(៣)-ឈ្មោះ សៀប វិសាល ភេទប្រុស អាយុ ១៦ឆ្នាំ ជាអ្នកបេីកបង្ហោះ(៤)-ឈ្មោះ ទាវ ប៊ុនរ៉ូត ភេទប្រុស អាយុ ១៥ឆ្នាំ ជាអ្នកជិះពីក្រោយ (៥)-ឈ្មោះ ឆឹង ឆាយ ភេទប្រុស អាយុ ១៨ឆ្នាំ ជាអ្នកបង្ហោះម៉ូតូ(៦)-ឈ្មោះ គឿន ម៉េងលី ភេទប្រុស អាយុ១៦ឆ្នាំ អ្នកផ្ដល់មធ្យោបាយម៉ូតូឱ្យធ្វេីការបង្ហោះ ។
ករណីទី៣: នៅចំណុចផ្លូវលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ឃាត់បានក្រុមបង្ហោះម៉ូតូ៥នាក់ និងបានដកហូតម៉ូតូ២គ្រឿង ផ្លាកលេខសម្គាល់កំពង់ស្ពឺ1AA-2203 ផ្លាកលេខសម្គាល់តាកែវ1W-5490 (១)-ឈ្មោះ ង៉ែត ពិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកបង្ហោះម៉ូតូ (២)-ឈ្មោះ ខូន ចន្ថា ភេទប្រុស អាយុ១៤ឆ្នាំ (៣)-ឈ្មោះ លី ហ៊ួរ ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកជិះពីក្រោយ (៤)-ឈ្មោះ ហៀក បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ (៥)-ឈ្មោះ ធៀម ភា ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកជិះពីក្រោយ ។
ករណីទី៤: នៅចំណុចតារាងបាល់ទាត់ស្ថិតនៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ឃាត់បានក្រុមបង្ហោះម៉ូតូ ២នាក់ ដកហូតបានម៉ូតូ១គ្រឿង ម៉ាក HONDA DREAM ពណ៌ក្រហម គ្មានផ្លាកលេខសម្គាល់ (១)-ឈ្មោះ មាស ដេវីត ភេទប្រុស អាយុ ១៨ឆ្នាំជាម្ចាស់ម៉ូតូ (២)-ឈ្មោះ ហន វីរៈ ភេទប្រុស អាយុ ១៥ឆ្នាំ ជាអ្នកបង្ហោះម៉ូតូ ។
ករណីទី៥: នៅចំណុចលើផ្លូវបេតុង ខាងលិចសាលា អនុវិទ្យាល័យ ឆាយឆុប ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ឃាត់ក្រុមបង្ហោះម៉ូតូ ២នាក់ និងបានដកហូតម៉ូតូម៉ាកនិចក្រោះ ពណ៍ខ្មៅ ផ្លាកលេខ ភ្នំពេញ 1LZ-3532 (១)-ឈ្មោះ យ៉ង់ រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ អ្នកបង្ហោះម៉ូតូ មុខរបរសិស្ស រស់នៅភូមិអង្គប្រាសាទ សង្កាត់ច្បារមន ក្រុងច្បារមន (២.)-ឈ្មោះ យឹម អ៊ុយហាវ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងជ្រៃ ឃុំព្នាយ ស្រុកសំរោងទង ។
យោងតាមប្រសាសន៍បណ្ឌិត អភិបាលខេត្ដកំពង់ស្ពឺ គ្មានការលេីកលែង÷
១- កោសក់ក្បាល ពុះជេីងក្អែក
២- ដកហូតមធ្យោបាយម៉ូតូរក្សាទុកនៅកន្លែងសមត្ថកិច្ចរយៈពេលពី ៩០ថៃ្ង ឬ/១៨០ថៃ្ង
៣- យកទៅទស្សនៈកិច្ចពន្ធនាគារនិងធ្វេីពលកម្មអនាម័យ នៅរយៈពេល៤៨ម៉ោង
៤- អញ្ជេីញអាណាព្យាបាល ម្ដាយឪពុក មកធ្វេីកិច្ច
សន្យាអប់រំ ទទួលការសុំខមាទោសនិងសន្យាជាឱឡារឹកថាមិនត្រូវប្រព្រឹត្ដទង្វេីបែបនេះជាលេីកទី២ទៀតទេ និងទទួលយកកូនទៅធ្វេីការអប់រំទូន្មានឱ្យក្លាយជាកូនល្អ៕










