ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមជន សង្ស័យ ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ក្រោយផឹកទឹក ត្នោតជូរស្រវឹង ហើយនាំនាងអាយុ១៤ឆ្នាំ ចូលផ្ទះ សំណាក់ រួចចាប់រហូតបានសម្រេចទាំង២នាក់ ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២យប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះសំណាក់«សុខុនម៉ារ៉ាឌីន» ក្នុងភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេខេត្តកណ្ដាល តែទើបបែកធ្លាយដំណឹងម្តាយនារីរងគ្រោះ ហើយដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ រួមមាន ៖ ១.ឈ្មោះ ផែន រក្សា ហៅឆាង ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (ឃាត់ ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន)និង២.ឈ្មោះ ឃីម ភារិទ្ធ ហៅប៉ោង ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (គេចខ្លួន) ។
ចំណែកជនរងគ្រោះភេទស្រី អាយុ១៤ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ មុនពេលកើតហេតុ នារីរងគ្រោះ កំពុងតែអង្គុយលេងនៅផ្ទះ ភ្លាមនោះ ក៏ស្រាប់តែឈ្មោះ ស្រី លក្ខ័ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅក្នុងឃុំជាមួយគ្នា បានមកបបួលនារីរងគ្រោះទៅផឹកទឹកត្នោតជូរ ដោយឈ្មោះ ស្រី លក្ខ័ បានជិះម៉ូតូមកឌុបនារីរងគ្រោះដល់ផ្ទះ ហើយនាងក៏ឡើងជិះម៉ូតូទៅផឹកទឹកត្នោតជូរ ជាមួយគ្នាតែម្ដង។
លុះពេលមកដល់ភូមិរោងគោ ជនរងគ្រោះនឹងស្រីលក្ខ័ ក៏អង្គុយផឹកត្នោតជូរនៅតូបអ្នកលក់ លុះពេលផឹកបានមួយសន្ទុះ ឈ្មោះ ស្រីលក្ខ័ បានទូរសព្ទហៅសង្សាររបស់ខ្លួនមកផឹកត្នោតជូរដែរ។ ពេលនោះ សង្សាររបស់ស្រី
លក្ខ័ ក៏បានមកដល់ ដោយជិះម៉ូតូ ១គ្រឿង មានគ្នា៣នាក់ ដោយសង្សាររបស់ស្រីល័ក្ខនេះ ជាអ្នកឌុប ហើយជនសង្ស័យ០២នាក់ទៀតជិះពីក្រោយ។
សមត្ថកិច្ចបានឱ្យដឹងបន្តថា បន្ទាប់មក អ្នកទាំង៣នាក់នេះ ក៏ចូលផឹកទឹកត្នោតជូរ ជាមួយគ្នាតែម្តងទៅ។ ដោយផឹកទឹកត្នោតជូរទាំងអស់មានគ្នា៥នាក់(ស្រី២នាក់ ប្រុស ៣នាក់) លុះផឹកទឹកត្នោតជូរ អស់០៣បំពង់ ទាំង៥នាក់រាងស្រវឹងរួចក៏ជិះម៉ូតូឌុបគ្នា ទៅដេកសំណាក់ «សុខុនម៉ារ៉ាឌីន» ផ្លូវទៅព្រលានថ្មី ដោយសង្សាររបស់ស្រីលក្ខ័នេះ ជិះម៉ូតូឌុបស្រីលក្ខ័ នៅកណ្តាល រួចនារីរងគ្រោះក៏ជិះពីក្រោយ។ ចំណែកជនសង្ស័យ ២នាក់ទៀត ជិះម៉ូតូ១គ្រឿងឌុបគ្នា មកតាមក្រោយ។ ពេលចូលដល់ផ្ទះសំណាក់ភ្លាម ដោយឈ្មោះស្រី លក្ខ័ ចូលបន្ទប់ជាមួយសង្សារបស់ខ្លួនបាត់ទៅ ហើយនារីរងគ្រោះត្រូវបានជនសង្ស័យ០២នាក់ដែលជាមិត្តភក្តិរបស់សង្សារស្រីលក្ខ័ នាំចូលបន្ទប់ផ្សេងមួយទៀត ។
សមត្ថកិច្ចបានបន្តទៀតថា ពេលនោះ នារីរងគ្រោះស្រវឹងទឹកត្នោតជូរ បាត់បង់ស្មារតី ហើយជនសង្ស័យ២នាក់នោះ ក៏បានធ្វើសកម្មភាព ថើបអង្អែលរួចទ្បើងឋានសួគ៌បានសម្រេចតែម្តង ដោយជនសង្ស័យឈ្មោះ ផែន រក្សា សម្រេចមុន បន្ទាប់មកជនសង្ស័យឈ្មោះ ឃីម ភារិទ្ធ(ហៅប៉ោង) បានសម្រេចតាមក្រោយ។ ក្រោយពីទ្បើងឋានសួគ៌នៅផ្ទះសំណាក់រួចមក នារីរងគ្រោះ និងជន សង្ស័យទាំង០៣នាក់ ក៏ចេញមកវិញ ត្រលប់ទៅផ្ទះ ។
ដោយឃើញសភាពជនរងគ្រោះស្លេកស្លាំង ទើបម្ដាយជនរងគ្រោះ បានសួរនាំ រហូតបែកធ្លាយរឿងហេតុ ទើបម្តាយជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែករការ និងធ្វើការរាយការណ៍មកកម្លាំងជំនាញ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ទៀតថា កន្លងមក នារីរងគ្រោះ និងក្រុមជនសង្ស័យខាងលើ ពុំធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នានោះទេ រហូតដល់ថ្ងៃកើតហេតុតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យទាំងខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕










