រថយន្តដឹកទំនិញធុនធំ​ បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់ខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖ រថយន្តដឹកទំនិញធុនធំមួយគ្រឿង​ ដែលបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរក្នុងល្បឿនលឿនដល់ផ្លូវកោងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់ចំនួន៤កង់​ និងខ្ទាតមួយកង់ទៅប៉ះរថយន្តមួយគ្រឿងបើកនៅផ្លូវម្ខាងទៀតរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី១០ខែកុម្ភះ ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ២៧១ (ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ) ក្នុងសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 3F-7286បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខណះពេលបើកមកដល់ផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ចំនួន៤កង់ ខ្ទាតមួយកង់ទៅប៉ះនិងរថយន្តមួយគ្រឿងទៀតម៉ាក Lexus RX330ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BG-6933បើកបរដោយបុរសម្នាក់ធ្វើដំណើរនៅផ្លូវម្ខាងទៀតទិសដៅពីត្បូងទៅជើងវិញ ចំទ្វារមុខពីចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស ចំណែកតៃកុងរថយន្តដឹកទំនិញត្រូវសមត្ថកិច្ចឃាត់បានយកទៅសួរនាំផងដែរ។

...

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់វាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print