នគរបាលក្រុង-ស្រុកនៃខេត្តកំពង់ស្ពឺបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ៥ករណីឃាត់ខ្លួន១៧នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​÷ អនុវត្ដ​តាមប្រសាសន៍ដឹកនាំបណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ​ និងការបញ្ជាដឹកនាំផ្ទាល់ពីលោក​ឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ កងកម្លាំងអធិការដ្ឋាននគរបាល​ ក្រុង​ ស្រុកចំណុះស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានអនុវត្ដ,ស្រាវជ្រាវ និងបង្រ្កាបបទល្មេីសគ្រប់ប្រភេទដែ​លកេីតឡេីងក្នុងមូលដ្ឋានខេត្ដកំពង់ស្ពឺ​ រក្សាសន្ដិសុខសុវត្ថិភាពសណ្ដាប់ ធ្នាប់សាធារណៈសង្គម​ ។

ជាក់ស្ដែងកាលពីថៃ្ងទី៨-៩-១០​ ខែមករា​ ឆ្នាំ២០២៦នេះ​ អធិការដ្ឋាននគរបាលស្រុកគងពិសី,ស្រុកបសេដ្ឋ,ស្រុ​កភ្នំស្រួច​ និងក្រុងច្បារមន​ បានបេីកប្រតិបត្ដិការតាមធ្វេីការបង្រ្កាបក្រុមបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ​ បាន​ ៥ករណី​ ៖

ករណីទី១:​ នៅចំណុចលើផ្លូវ​កៅស៊ូទំនប់អូរធំ ស្ថិតក្នុងភូមិដូន​ពេ​ញ ឃុំទួលសា​លា ស្រុកបសេដ្ឋ​ឃាត់​បានក្រុមបង្ហោះម៉ូតូ​ ចំនួន​២​នាក់​ និងបានដក​ហូ​តម៉ូតូ១​គ្រឿង​ដែលមានផ្លាកលេខសម្គាល់​ កំពង់ស្ពឺ​ 1​S -44​1​7​ ម៉ាក​ SSCOOPY-១-ឈ្មោះ សេង ផាណា ភេទប្រុ​ស អាយុ​ ១៥ឆ្នាំ អ្នកបើកម៉ូតូ-២-ឈ្មោះ កាន់ សម្បត្តិ ភេទប្រុស ១៦​ឆ្នាំ​(ជាអ្នកជិះពីក្រោយ) ។

​ករណីទី២​:​ នៅចំណុចផ្លូវបេ​តុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅ​ភូមិអូរតាពូង ឃុំរកាកោះ ស្រុកគង​ពិសី​ ឃាត់បានក្រុមបក្ខពួកធ្វេីស​ក​ម្មភាពបង្ហោះម៉ូតូ​ ៦នាក់​ និងដក​ហូតម៉ូតូ​បាន ៥គ្រឿង​ ដែលមា​នផ្លាកលេខសម្គាល់​ ភ្នំពេញ​1MC​-4220​ ផ្លាកលេខសម្គាល់​ ភ្នំពេ​ញ1BE -6418ផ្លាកលេខសម្គាល់​ភ្នំពេ​ញ1LM-7804ផ្លាកលេខ ស​ម្គាល់​ភ្នំពេញ1LY-​64​05​ ផ្លាក​លេ​ខសម្គាល់​ កំពង់ស្ពឺ​ 1AB-9225(១)-​ឈ្មោះ ស៊ីម ប៊ុនសាង ភេទប្រុ​ស អាយុ ១៦ឆ្នាំ ជាអ្នក​បង្ហោះ​ (២)-ឈ្មោះ ភាព សៀងហេង ភេទប្រុ​ស អាយុ​១៦ឆ្នាំ អ្នកជិះក្រោយ(៣)-ឈ្មោះ សៀ​ប វិសាល ភេទប្រុស អាយុ​ ១៦ឆ្នាំ​ ជាអ្នកបេីកបង្ហោះ(៤​)-ឈ្មោះ ទាវ ប៊ុនរ៉ូត ភេទប្រុស អាយុ​ ១៥​ឆ្នាំ​ ជាអ្នកជិះពីក្រោយ​ (៥)-ឈ្មោះ ឆឹង ឆាយ ភេទប្រុស អាយុ​ ១៨ឆ្នាំ​ ជាអ្នកបង្ហោះម៉ូតូ(៦)-ឈ្មោះ គឿន ម៉េងលី ភេទប្រុស អាយុ១៦​ឆ្នាំ អ្នកផ្ដល់មធ្យោបាយម៉ូតូ​ឱ្យធ្វេីការបង្ហោះ​ ។

​ករណីទី៣:​ នៅចំណុចផ្លូវ​លេ​ខ៤១ ចន្លោះគីឡូ​ម៉ែត្រលេខ​២៧-២៨ ភូមិស្រង់​ ឃុំស្រង់​ ស្រុកគងពិសី​ ឃាត់បានក្រុមបង្ហោះម៉ូតូ៥​នាក់​ និងបានដកហូតម៉ូតូ​២​គ្រឿ​ង​ ផ្លាកលេខសម្គាល់កំពង់ស្ពឺ​1AA-​2​203​ ផ្លាក​លេខសម្គាល់តាកែវ​1W​-5490​ ​(១)-ឈ្មោះ ង៉ែត ពិសាល ភេទប្រុស អាយុ១៦ឆ្នាំ​ ជាអ្នកប​ង្ហោះ​ម៉ូតូ (២)-ឈ្មោះ ខូន ចន្ថា​ ភេទ​ប្រុស អាយុ១៤ឆ្នាំ​ (៣)-ឈ្មោះ លី ហ៊ួរ ភេទប្រុស អាយុ១៦​ឆ្នាំ​ ជាអ្នកជិះពីក្រោយ​ ​(៤)​-​ឈ្មោះ ហៀក បូរ៉ា ភេទប្រុស អាយុ១៧​ឆ្នាំ​ (៥)-ឈ្មោះ ធៀម ភា ភេទប្រុស អាយុ១៥​ឆ្នាំ ជាអ្នកជិះពីក្រោយ​ ។

​ករណីទី៤:​ នៅចំណុចតារាងបាល់ទាត់​ស្ថិតនៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច​ ឃាត់​បានក្រុមបង្ហោះម៉ូតូ​​ ២នាក់ ដក​ហូតបានម៉ូតូ១​គ្រឿ​ង​ ម៉ាក​ HONDA DREAM ពណ៌ក្រហម​ គ្មានផ្លាក​លេខស​ម្គាល់ (១)-ឈ្មោះ មាស ដេវីត ភេទប្រុស​ អា​យុ​ ​១៨ឆ្នាំ​ជាម្ចាស់ម៉ូតូ (២)-ឈ្មោះ ហន វីរៈ ភេទប្រុស អាយុ​ ១៥ឆ្នាំ ជាអ្នកប​ង្ហោះម៉ូតូ​ ។

ករណីទី៥:​ នៅចំណុចលើផ្លូវបេតុង ខាងលិចសា​លា អនុវិទ្យា​ល័​យ ឆាយឆុប ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ឃាត់ក្រុមបង្ហោះម៉ូតូ​ ២នាក់​ និងបានដកហូតម៉ូតូម៉ាក​និចក្រោះ ពណ៍ខ្មៅ ផ្លាក​លេខ ភ្នំពេញ 1LZ​-​3532 (១)-ឈ្មោះ យ៉ង់ រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ អ្នកបង្ហោះម៉ូតូ​ មុខរបរសិស្ស រស់នៅ​ភូមិអង្គប្រាសាទ សង្កាត់ច្បារម​ន ក្រុងច្បារមន​ (២.)-ឈ្មោះ យឹម អ៊ុយហាវ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងជ្រៃ ឃុំព្នាយ ស្រុកសំរោងទង​ ។

...

យោងតាមប្រសាសន៍បណ្ឌិត​ អភិបាលខេត្ដកំពង់ស្ពឺ​ គ្មានការលេីកលែង÷
១-​ កោសក់ក្បាល​ ពុះជេីងក្អែក​
២-​ ដកហូតមធ្យោបាយម៉ូតូរក្សាទុកនៅកន្លែងសមត្ថកិច្ចរយៈពេលពី​ ៩០ថៃ្ង​ ឬ/១៨០ថៃ្ង
៣-​ យកទៅទស្សនៈកិច្ចពន្ធនាគារនិងធ្វេីពលកម្មអនា​ម័យ​ នៅរយៈពេល៤៨ម៉ោង
៤-​ អញ្ជេីញអាណាព្យាបាល​ ម្ដាយឪពុក​ មកធ្វេីកិច្ច
ស​ន្យាអប់រំ​ ទទួលការសុំ​ខមាទោសនិងសន្យាជាឱឡារឹកថាមិនត្រូវប្រព្រឹត្ដទង្វេីបែបនេះជាលេីកទី២ទៀតទេ​ និ​ងទទួលយកកូនទៅធ្វេីការអប់រំទូន្មានឱ្យក្លាយជាកូនល្អ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print