អាជ្ញាធររាជធានីភ្នំពេញ ស្នើឱ្យពលរដ្ឋ ចូលរួមលុបបំបាត់ជម្រកមូសខ្លាចម្ងាយ១៥០ម៉ែត្រ ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម                   

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមលុបបំបាត់ ជម្រកមូសខ្លាចម្ងាយ១៥០ម៉ែត្រជុំវិញលំនៅឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម គ្មានជម្រកមូសខ្លាគ្មានការចម្លងជម្ងឺគ្រុនឈាម។
លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៦នេះថា៖ ប៉ុន្មានថ្ងៃនេះ មានការលើកឡើងអំពីបញ្ហាកំណើន មូសក្នុងសហគមន៍ ក្នុងនាមរដ្ឋបាលរាជធានី លោកស្រីសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ទោះបីជាឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញមិនបានធ្វើពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំនិងផ្សព្វផ្សាយជាសាធារណៈជូនបងប្អូនពិតមែន ប៉ុន្តែឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់និងមន្ទីរជំនាញមិនដែលធ្វេស ប្រហែសលើបញ្ហាការពារសុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះទេ។
លោកស្រីដោ សម្ផស្ស បានបន្តថា៖ ដ្បិតយើងមិនបានផ្សព្វផ្សាយទូលំទូលាយយ៉ាងណាក្តី ប៉ុន្តែក្រុមការងាររបស់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងមមាញឹកចុះធ្វើសកម្មភាពបាញ់ថ្នាំមូសជាប់ជាប្រចាំនៅតាមភូមិ សហគមន៍ សាលារៀនមន្ទីរពេទ្យ វត្តអារាមនិងតំបន់នានាក្នុង មូលដ្ឋានជារៀងរាល់ល្ងាច។ យើងនឹងបន្តចុះបាញ់ថ្នាំមូសនៅតាមមូលដ្ឋាន ជាបន្តបន្ទាប់ទូទាំងរាជធានីភ្នំពេញទាំងមូល សុខុមាលភាពរបស់ប្រជាជន ការងារសណ្តាប់ធ្នាប់ ការងារបង្ក្រាបបទល្មើសផ្សេងៗ ការងារការពារសន្តិសុខសាធារណៈ និងកិច្ចការស្នូលជាច្រើនទៀតផ្សេង ៗ គឺជាភារកិច្ចប្រចាំថ្ងៃរបស់អាជ្ញាធរមូលដ្ឋានដោយមិនគិតថ្ងៃយប់ឡើយ ។
លោកស្រីដោ សម្ផស្ស បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋជួយចូលរួមលុបបំបាត់ជម្រកមូសខ្លាប្រមាណ១៥០ម៉ែត្រជុំវិញលំនៅឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជម្ងឺគ្រុន ឈាម គ្មានជម្រកមូសខ្លា គ្មានការចម្លងជម្ងឺគ្រុនឈាម។ កូនចៅយើងនឹងចៀសផុតពីជម្ងឺគ្រុនឈាមបើយើងលុបបំបាត់ជម្រកមូសខ្លាអស់ពីសហគមន៍៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print