ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់បានធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿងនៅមូលដ្ឋានខេត្តកណ្តាលហេីយព្យាយាមគេចខ្លួនត្រូវបាននគរបាលច្បារអំពៅទី២ ប្រដេញឃាត់បានជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតកំពុងគេចខ្លួន។
ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង ០២ នឹង ៥០នាទីរសៀលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦ ចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ជួន សុខ ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា ដោយនៅវេលាម៉ោង ០២ និង៥០នាទី នាថ្ងៃដដែល សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រួមនិងដកហូតម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2374 និង ស្លាកលេខ ភ្នំពេញ 1IV-1854 (ជនសង្ស័យលាក់ ក្រោមកម្រាលជើងម៉ូតូ) បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ធ្វើការសួរនាំ ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបាននគបាលប៉ុស្តិ៍ច្បារអំពៅ២ បានប្រគល់ឲ្យ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោង០៤និង៣០នាទីទាបភ្លឺ នៅចំណុចមុខបន្ទប់ជួល ផ្លូវលំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ជនរងគ្រោះទុកម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស ផ្លាកលេខ ភ្នំពេញ 1IV-1854 នៅមុខបន្ទប់ជួល កើតហេតុខាងលើ ដោយពុំបានចាក់សោកទេ រួចចូលទៅដេកស្រាប់ តែជនសង្ស័យដើរមកលួចម៉ូតូជនរងគ្រោះបណ្ដើរចេញមកក្រៅ កាច់សោជិះគេចគេចខ្លួនបាត់ស្រមោលតែម្តង ៕
ដោយ៖សុខាសែនជ័យ










