ក្រុមជម្រើសជាតិ អេស្ប៉ាញ និង អង់គ្លេស ដែលជាគូប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2024 ត្រូវបានចាប់ឆ្នោតឲ្យស្ថិតក្នុងពូលតែមួយ នៅវគ្គចែកពូលនៃពានរង្វាន់ UEFA Nations League បន្ទាប់ពីពិធីចាប់ឆ្នោតធ្វើឡើងនៅទីក្រុង Brussels កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមទាំងពីរត្រូវបានដាក់ក្នុង ពូល A3 នៃ League A ដែលមាន ក្រូអាត (គូប្រកួតរបស់អេស្ប៉ាញនៅផ្តាច់ព្រ័ត្រ Nations League ឆ្នាំ 2023) និង សាធារណរដ្ឋឆេក ផងដែរ។ អង់គ្លេសបានឡើងវិញទៅកាន់កម្រិតខ្ពស់បំផុតនៃការប្រកួតនេះ បន្ទាប់ពីឈ្នះពូលរបស់ខ្លួនក្នុង League B ហើយក៏ត្រូវជួបក្រូអាតដូចគ្នានៅព្រឹត្តិការណ៍ World Cup ឆ្នាំនេះផងដែរ។
នៅពូល A1 ក្រុមខ្លាំង បារាំង និង អ៊ីតាលី ត្រូវបានដាក់ជាមួយគ្នាជាលើកទីពីរជាប់ៗគ្នា ក្នុងពូលពិបាកមួយដែលមាន បែលហ្ស៊ិក និង ទួរគី ផងដែរ។
ពូល A2 មាន អាល្លឺម៉ង់ ជាមួយអតីតជើងឯករង ហូឡង់ ខណៈពូល A4 ជាជើងឯកការពារ ព័រទុយហ្គាល់ ត្រូវប្រកួតជាមួយ ដាណឺម៉ាក, ន័រវែស និង វែលស៍។
ចំណែក រុស្ស៊ី ត្រូវបានដកចេញពីការប្រកួត ដោយសារការឈ្លានពានទៅលើ អ៊ុយក្រែន។
ខាងក្រោមគឺលទ្ធផលចាប់ឆ្នោត UEFA Nations League រដូវកាល 2026–27៖
League A
ពូល A1៖ បារាំង, អ៊ីតាលី, បែលហ្ស៊ិក, តួកគី
ពូល A2៖ អាល្លឺម៉ង់, ហូឡង់, ស៊ែប៊ី, ក្រិក
ពូល A3៖ អេស្ប៉ាញ, ក្រូអាត, អង់គ្លេស, សាធារណរដ្ឋឆេក
ពូល A4៖ ព័រទុយហ្គាល់, ដាណឺម៉ាក, ន័រវែស, វែលស៍
League B
ពូល B1៖ ស្កុតឡេន, ស្វីស, ស្លូវេនី, ម៉ាសេដូនីខាងជើង
ពូល B2៖ ហុងគ្រី, អ៊ុយក្រែន, ហ្សកហ្ស៊ី, អៀរឡង់ខាងជើង
ពូល B3៖ អ៊ីស្រាអែល, អូទ្រីស, អៀរឡង់, កូសូវ៉ូ
ពូល B4៖ ប៉ូឡូញ, បូស្នៀ, រ៉ូម៉ានី, ស៊ុយអែត
League C
ពូល C1៖ អាល់បានី, ហ្វាំងឡង់, បេឡារុស, សានម៉ារីណូ
ពូល C2៖ ម៉ុងតេណេហ្គ្រោ, អាមេនី, ស៊ីប, ឡាតវី/ហ្ស៊ីប្រាល់តា*
ពូល C3៖ កាហ្សាក់ស្ថាន, ស្លូវ៉ាគី, កោះហ្វារ៉ូ, ម៉ុលដូវា
ពូល C4៖ អ៊ីស្លង់, ប៊ុលហ្គារី, អេស្តូនី, លុចសំបួ/ម៉ាល់តា*
League D
ពូល D1៖ ហ្ស៊ីប្រាល់តា/ឡាតវី*, ម៉ាល់តា/លុចសំបួ*, អង់ដូរ៉ា
ពូល D2៖ លីទុយអានី, អាស៊ែបៃហ្សង់, លីចតិនស្តាញ
*ក្រុមហ្ស៊ីប្រាល់តា និងឡាតវី ព្រមទាំងម៉ាល់តា និងលុចសំបួ នឹងប្រកួត Playoff ដើម្បីកំណត់ថាក្រុមណាត្រូវធ្លាក់ទៅ League D៕










