លោកត្រាំសង្ឃឹមថា អាមេរិកនិងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងក្នុងរយៈពេលប្រហែលមួយខែ

ចែករំលែក៖

អន្តរជាតិ ៖ នាថ្ងៃទី ១២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ លោក ត្រាំ ប្រធានាធិបតី អាមេរិក បាន អះអាងថា លោក រំពឹង ថា អាមេរិក និង អ៊ីរ៉ង់ អាច ឈាន ដល់ កិច្ចព្រមព្រៀង ក្នុងរយៈពេល ប្រហែល មួយខែ ខាងមុខនេះ។

ពេលឆ្លើយតប និងសំណួរ របស់ប្រព័ន្ធសារព័ត៌មាន នៅ សេតវិមាន នាថ្ងៃដដែល លោក ត្រាំ បានធ្វើការ គំរាមថា ភាគីអាមេរិកនិងអ៊ីរ៉ង់ ចាំបាច់ ត្រូវ ឈានដល់ កិច្ចព្រមព្រៀង បើមិនដូច្នោះទេ ផលវិបាកនឹង “ធ្ងន់ធ្ងរខ្លាំងណាស់” និង “ឈឺចាប់ខ្លាំងណាស់” សម្រាប់អ៊ីរ៉ង់។
សហរដ្ឋអាមេរិក បាន ដាក់សម្ពាធ កាន់តែខ្លាំងឡើង លើ អ៊ីរ៉ង់ នាពេលថ្មីៗនេះ ដោយបាន ដាក់ពង្រាយ នាវាចម្បាំង ជាច្រើនគ្រឿង ក្នុង នោះបូក រួមទាំង នាវាផ្ទុកយន្តហោះ ផងដែរ នៅ តំបន់ មជ្ឈិមបូព៌ា និង គំរាមកំហែង ធ្វើអន្តរាគមន៍ យោធា៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print