ចាញ់ល្បែងយកម៉ូតូទៅបញ្ចាំ កុហកសមត្ថកិច្ចថាចោរប្លន់ម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ងប់ងល់នឹងល្បែងអនឡាញ ពេលចាញ់អស់លុយពីខ្លួនក៏យកម៉ូតូទៅបញ្ចាំបានលុយលេងល្បែងអស់ទៀត​ ក៏មកអង្គុយយំស្រែកឱ្យគេឯងជួយដោយកុហកថា ចោរប្លន់ម៉ូតូខ្លួនយកទៅបាត់​ បង្កការភ្ញាក់ផ្អេីល

កាលពីយប់ថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ២០២៦​ នៅម្តុំគេលក់ទឹកត្នោតជូ​រ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ពេលនេះត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដេីម្បីសួរនាំ។

តាមសម្តីបុរសខាងលេីបានឱ្យដឹងថា​ ដោយសារតែងប់ងល់នឹងល្បែងស៉ីសង​ តាមអនឡាញ​ រហូតអស់លុយពីខ្លួន
ទេីបទៅខ្ចីម៉ូតូហុងដាឌ្រីមមួយគ្រឿង​ពី
អ្នកធ្វេីការសំណង់ជាមួយគ្នា​ដោយប្រាប់ថាទៅរកទិញអីហូបបន្តិច​ ។ ដោយការស្រលាញ់រាប់អាន​ទុកចិត្តម្ចាស់ម៉ូតូក៏ឱ្យម៉ូតូយកទៅ​ ។

ប្រភពដដែលបានបន្តថា​ ក្រោយពីបានម៉ូតូហេីយខ្លួនក៏យកម៉ូតូនោះទៅបញ្ចាំបានលុយ៦៤០$​ យកមកចាក់ល្បែងស៉ីសងទៀតរហូតចាញ់អស់លុយពីខ្លួន​ មិនដឹងដោះស្រាយជាមួយម្ចាស់ម៉ូតូយ៉ាងម៉េចក៏​កុហកថា​ ម៉ូតូត្រូវចោរវាយប្លន់យកទៅបាត់​ ហេីយអង្គុយស្រែកយំទាំងកណ្តាលយប់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍និងនាំយកទៅសាកសួរ។

រហូតដល់ព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចក៏អញ្ជេីញបុរសខាងលេីមកសួរនាំបន្ថែមទេីបដឹងថា​ បុរសនោះបំប៉ោងសភាពការ​ណ៍ ចាញ់ ល្បែងយកម៉ូតូទៅបញ្ចាំលេងអស់លុយកុហកថាចោរប្លន់ម៉ូតូទៅវិញ។

...

បច្ចុប្បន្នបុរសខាងលេីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print