សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុង​ចំណោម​បក្ខពួក​ផេ្សង​ទៀត​ពាក់ព័ន្ធករណីអុកឡុក​វាយគ្នា​ នៅ​មុខមន្ទីរ​ពេទ្យ​បង្អែក​ជីភូក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុង​ចំណោម​ បក្ស​ពួក​ផេ្សង​ទៀត​ ពាក់ព័ន្ធករណី អុកឡុក​វាយគ្នា​ នៅ​មុខមន្ទីរ​ពេទ្យ​បង្អែក​ជីភូក្រុងបាវិត។

សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនៅថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២៦នេះថា
ដោយអនុវត្ត​តាម​បទ​បញ្ជា​ដ៏​យ៉ាងម៉ឺងម៉ាត់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី០៩ ខែកុម្ភៈ​ ឆ្នាំ២០២៦​ កម្លាំងអធិការដ្ឋាននគរបាលក្រុង​បាវិត​ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០២នាក់​ ក្នុង​ចំណោម​បក្ស​ពួក​ផេ្សង​ទៀត​ ដែល​បង្ក​ការ​អុកឡុក​វាយគ្នា​ នៅ​មុខមន្ទីរ​ពេទ្យ​បង្អែក​ជី​ភូ​ ស្ថិត​ក្នុង​គោក​ល្វៀង​ សង្កាត់​ព្រៃ​អង្គុញ​ ក្រុង​បាវិត​។

ជនសង្ស័យ២នាក់បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចនគរបាលថាខ្លួននិងបក្សពួកពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន ។

...

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ ទាំង​ ០២នាក់​ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់​ រីឯ​បក្ស​ពួក​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ឃាត់​ខ្លួន​បន្ត​ទៀត​។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print