សហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ គឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ពិភពលោកបោះជំហានឆ្ពោះទៅរកអនាគតដែលកាន់តែមានភាពសុខដុមរមនា និង ចីរភាព

ចែករំលែក៖

អន្តរជាតិ ៖ ពិភពលោកមិនដែលដូច ” ភូមិភពផែនដី”ដ៏ពិតប្រាកដដូចពេលបច្ចុប្បន្ននោះទេ ។ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និង បណ្តាញពាណិជ្ជកម្ម បាន តភ្ជាប់ប្រទេសនានា ជាមួយគ្នា បង្កើតបានជា និម្មាបនកម្ម ដែល រួមសុខរួមទុក្ខជាមួយគ្នា។

យើងចែករំលែកផលប្រយោជន៍ តួទូរស័ព្ទមួយ មាន គ្រឿងផ្គុំ និងគ្រឿងបន្លាស់ដែលមកពីប្រទេសនានាចំនួនប្រមាណ ១០, បម្រែបម្រួលនៃទីផ្សាររបស់ប្រទេសមួយ នឹង ប៉ះពាល់ដល់ពិភពលោកទាំងមូលបានយ៉ាងឆាប់រហ័ស។
យើងរ៉ាប់រងទំនួលខុសត្រូវ ជាមួយគ្នា ដូចជា បម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត ភេរវនិយម និងសន្តិសុខបណ្តាញអ៊ីនធឺណិត ។ល។ គ្មានប្រទេស ណាមួយ អាចឆ្លើយតបនឹង បញ្ហាប្រឈមអន្តរជាតិទាំងនេះដោយឯកឯងនោះទេ ។
យើងមាន គុណតម្លៃរួម មិនថា ស្ថិតនៅកន្លែងណា មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានសន្តិភាព វឌ្ឍនភាព យុត្តិធម៌ សច្ចភាព ប្រជាធិបតេយ្យ និងសេរីភាព។
ដោយសារមានផលប្រយោជន៍រួម ទំនួលខុសត្រូវរួម និងគុណតម្លៃរួម យើងត្រូវទទួលស្គាល់ ថា តាមពិត មនុស្សជាតិគឺជាសហគមន៍រួមវាសនាមួយ ។ ការកសាង ពិភពលោក ដែល មានសន្តិភាពជានិរន្តរភាព មានសន្តិសុខទូទៅ មានវិបុលភាពរួម បើកទូលាយនិងបរិយាបន្ន ស្អាតបំព្រង ជាជម្រើសដ៏ចាំបាច់បំផុតនៃការរស់រានមានជីវិត និងការអភិវឌ្ឍរបស់មនុស្សជាតិ។

ការកសាងសហគមន៍រួមវាសនា សម្រាប់មនុស្សជាតិ ចំណុចគន្លឹះគឺស្ថិតនៅលើការប្រតិបត្តិការ។ ប្រធានរដ្ឋចិន លោក Xi Jinping បានបង្អុលបង្ហាញ មាគ៌ាអនុវត្តន៍ដ៏ច្បាស់លាស់ និងមានលក្ខណៈស្ថាបនាមួយ ដែលមាន ខ្លឹមសារសំខាន់ៗដូចខាងក្រោម។
មានសមភាពខាងនយោបាយ ធ្វើកិច្ចសន្ទនា និងពិគ្រោះពិភាក្សា។ មិនថា ធំឬតូច ប្រទេស ទាំងអស់គោរពគ្នាទៅវិញទៅមក។ មានរឿងអ្វីពិភាក្សា ឱ្យបានច្រើន មិនបង្កការប្រឈមមុខដាក់គ្នា និង អូសទាញ ” ចូលរង្វង់តូច ”។
ចែករំលែកសន្តិសុខ ឆ្លើយតបតាមរយៈកិច្ចសហប្រតិបត្តិការដើម្បីបង្កើតទស្សនៈសន្តិសុខដែល មានភាពរួម ចម្រុះ សហប្រតិបត្តិការ និងចីរភាព។ ដោះស្រាយ ជម្លោះតាមរយៈកិច្ចសន្ទនា ពួតដៃគ្នា ឆ្លើយតបនឹង ការគំរាមកំហែងមកពីភេរវនិយមជាដើម។
រួមសុខរួមទុក្ខខាងសេដ្ឋកិច្ច បើកទូលាយនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដើម្បីជំរុញឱ្យសកលភាវូបនីយកម្ម អភិវឌ្ឍទៅកាន់ទិសដៅដែលកាន់តែមានភាពបរិយាបន្ន និង ផ្តល់ផលប្រយោជន៍ទូទៅ ប្រៀបដូចជា ការ ជិះទូកជាមួយគ្នា ចាំបាច់ត្រូវពួតដៃគ្នាធ្វើដំណើរឆ្ពោះទៅមុខ។
រៀនសូត្រ វប្បធម៌ទៅវិញទៅមក និងគោរពពិពិធកម្ម ពីព្រោះគ្មានវប្បធម៌ណាមួយល្អឬវប្បធម៌ណាមួយ អាក្រក់នោះទេ ។ បង្កើនការយល់ដឹងគ្នា តាមរយៈការផ្លាស់ប្តូរ ស្វែងរកភាពសុខដុមរមនាតាមរយៈ ភាពខុសគ្នា។
រួមគ្នាការពារប្រព័ន្ធអេកូឡូស៊ី និងអភិវឌ្ឍន៍បៃតង ពីព្រោះភពផែនដីជាទីជម្រកតែមួយគត់របស់មនុស្សជាតិ។ ប្រទេសនានាចាំបាច់ត្រូវ ធ្វើកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងដើរតាមមាគ៌ាអភិវឌ្ឍន៍ប្រកបដោយចីរភាព។
វិស័យទាំងប្រាំនេះមានភាពប្រទាក់ក្រឡា បង្កើតបានជាផែនទីចង្អុលបង្ហាញផ្លូវ សម្រាប់កសាង សហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។

ប្រទេសចិនលើកឡើងនូវគំនិត និង ជំរុញការអនុវត្តគំនិតតាមរយៈការអនុវត្តជាក់ស្តេង។ នៅក្នុងស្រុក ប្រទេសចិន បាន ជំរុញដោយគ្រប់ជ្រុងជ្រោយនូវ ការកសាងសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម និងអរិយធម៌អេកូឡូស៊ី។ ការអនុវត្ត ទាំង ៥ វិស័យនេះ បាន ប្រមូលផ្តុំបទពិសោធ និងភាពជាក់លាក់លើខ្លួនឯងសម្រាប់គំនិតផ្តួចផ្តើមអន្តរជាតិរបស់ចិន ។
នៅលើឆាកអន្តរជាតិ ប្រទេសចិន អនុវត្ត គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធមសកល និង គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលតាមរយៈការួមគ្នាកសាង ” ខ្សែក្រវាត់ និងផ្លូវ” ដោយប្រែក្លាយគំនិតទាំងនេះទៅជា កម្មវិធីជាក់ស្តែងនីមួយៗ មានជាអាទិ៍៖ កសាង ផ្លូវ ដែក ចែករំលែកបទពិសោធក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លង ជំរុញកិច្ចសហប្រតិបត្តិការបៃតង និងគាំទ្រ ក្រុមមនុស្សងាយរងគ្រោះជាដើម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបាន បន្ថែមភាពប្រាកដប្រជា ដល់ពិភពលោក និងបំពេញបន្ថែមកម្លាំងចលករសម្រាប់ការអភិវឌ្ឍរួម ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print