ភ្នំពេញ៖ បុរសម្នាក់ងប់ងល់នឹងល្បែងអនឡាញ ពេលចាញ់អស់លុយពីខ្លួនក៏យកម៉ូតូទៅបញ្ចាំបានលុយលេងល្បែងអស់ទៀត ក៏មកអង្គុយយំស្រែកឱ្យគេឯងជួយដោយកុហកថា ចោរប្លន់ម៉ូតូខ្លួនយកទៅបាត់ បង្កការភ្ញាក់ផ្អេីល
កាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅម្តុំគេលក់ទឹកត្នោតជូរ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ពេលនេះត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដេីម្បីសួរនាំ។
តាមសម្តីបុរសខាងលេីបានឱ្យដឹងថា ដោយសារតែងប់ងល់នឹងល្បែងស៉ីសង តាមអនឡាញ រហូតអស់លុយពីខ្លួន
ទេីបទៅខ្ចីម៉ូតូហុងដាឌ្រីមមួយគ្រឿងពី
អ្នកធ្វេីការសំណង់ជាមួយគ្នាដោយប្រាប់ថាទៅរកទិញអីហូបបន្តិច ។ ដោយការស្រលាញ់រាប់អានទុកចិត្តម្ចាស់ម៉ូតូក៏ឱ្យម៉ូតូយកទៅ ។
ប្រភពដដែលបានបន្តថា ក្រោយពីបានម៉ូតូហេីយខ្លួនក៏យកម៉ូតូនោះទៅបញ្ចាំបានលុយ៦៤០$ យកមកចាក់ល្បែងស៉ីសងទៀតរហូតចាញ់អស់លុយពីខ្លួន មិនដឹងដោះស្រាយជាមួយម្ចាស់ម៉ូតូយ៉ាងម៉េចក៏កុហកថា ម៉ូតូត្រូវចោរវាយប្លន់យកទៅបាត់ ហេីយអង្គុយស្រែកយំទាំងកណ្តាលយប់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍និងនាំយកទៅសាកសួរ។
រហូតដល់ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចក៏អញ្ជេីញបុរសខាងលេីមកសួរនាំបន្ថែមទេីបដឹងថា បុរសនោះបំប៉ោងសភាពការណ៍ ចាញ់ ល្បែងយកម៉ូតូទៅបញ្ចាំលេងអស់លុយកុហកថាចោរប្លន់ម៉ូតូទៅវិញ។
បច្ចុប្បន្នបុរសខាងលេីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕
ដោយ៖សុខាសែនជ័យ










