នគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនមនុស្សប្រុស ស្រី៤នាក់ ពីបទប្រើប្រាស់និងចែកចាយថ្នាំញៀននិងដកហូតបានថ្នាំញៀន០៩កញ្ចប់តូចនិង០១កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅធ្វើការឃាត់ខ្លួន និងដកហូតថ្នាំញៀនប្រភេទក្រាមសរថ្លាចំនួន០៩កញ្ចប់តូចនិង០១កញ្ចប់ធំ បន្ទាប់ពីពួកគេសំងំជក់នៅក្នុងបន្ទប់ជួល កាលពីវេលាម៉ោង ២២និង៣០យប់ថ្ងៃ០៥ ខែ សីហា ឆ្នាំ២០១៥ ចំណុចផ្ទះជួលមួយកន្លែង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

image6

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង០៤នាក់ដែលបានឃាត់ខ្លួននោះទី០១មានឈ្មោះ ផល វណ្ណះ ភេទប្រុស អាយុ២៥ឆ្នាំ ទី០២ឈ្មោះ រ៉ន ត្រា ភេទប្រុស អាយុ២០ឆ្នាំ ទី០៣ឈ្មោះ បាន រដ្ឋា ភេទស្រី អាយុ១៨ឆ្នាំ ទី០៤ឈ្មោះ សុខ សេងហ័ន ភេទស្រី អាយុ ១៤ ឆ្នាំ ជនសង្ស័យទាំង៤នាក់នេះមិនមានមុខរបពិតប្រាកត់នោះទេ ។

បើតាមសម្តីរបស់បុរសម្នាក់ដែលជាអ្នកមើលការខុសត្រូវនៅក្នុងផ្ទះជួលបានអោយដឹងថា ដោយសារឃើញក្នុងបន្ទប់របស់ជនសង្ស័យមានបំពង់សំរាប់ជក់ថ្នាំញៀន និងមានការសង្ស័យជាយូរមកហើយ ទើបមកដល់ថ្ងៃកើតហេតុក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចោមចៅអោយចុះធ្វើការពិនិត្យមកដល់កន្លែងកើតហេតុនិងធ្វើការ ឆែកឆេរកឃើញថ្នាំញៀនប្រភេទក្រាមសរថ្លាចំនួន០៩កញ្ចប់តូច ដែលជនសង្ស័យវិចខ្ចប់ក្នុងក្រដាស់ប្រាក់១០០រៀល និងមួយកញ្ចប់ធំដាក់ក្នុងកាបូបលុយទើបធ្វើការឃាត់ខ្លួនតែម្តង ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅធ្វើការសាកសួនបន្តនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំចាត់ការបន្ត ៕

ដោយ៖ សុខា 

image2 (1)

image4 (1)

image5

image3 (1)

...

image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print