នគរបាលជំនាញបង្ការ​ពន្លត់​អគ្គិភ័យ​ អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម

ចែករំលែក៖

ភ្នំពេញ៖​ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​លើ​បញ្ហា​អគ្គិភ័យ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម នេះ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉ន​ បានបញ្ជាក់ថា ក្នុង​រដូវ​កាល​បុណ្យ​សែន​ចិន ​នា​ពេល​ខាងមុខ​នេះ ជា​ពេលវេលា​ដែល​​ប្រជាពលរដ្ឋ​ខ្មែរ​កាត់​សែស្រឡាយ​ចិន តែងតែ​បាន​ត្រៀមលក្ខណៈ និង​រៀបចំ​សំណែន​នានា​សម្រាប់​ការ​សែន​ជូន​ជីដូន​ជីតា ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅ​តាម​លំនៅឋាន​រៀងៗ​ ខ្លួន ក៏ប៉ុន្តែ បញ្ហា​ភ្លើង​ទៀន ធូប និង​ចរន្តអគ្គិសនី​តាម​ខ្នង​ផ្ទះ​នីមួយៗ នៅតែ​ជា​កត្តា​ចម្បង​បំផុត​ដែល​ម្ចាស់​លំនៅឋាន​ត្រូវ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​វា​ជា​ផ្នែក នៃ​ការ​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​អាច​កើតឡើង​បាន​គ្រប់​ពេល។

លោកនាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យរូបនេះ​ ក៏បាន​បញ្ជាក់​ថា ស្រប​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម កាន់តែ​កៀក​ចូល​មកដល់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​មកនេះ មាន​ករណី​អគ្គិភ័យ​ធំៗ ចំនួន​ ០២​ ករណី​ បាន​កើតមានឡើង ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ជា​បន្តបន្ទាប់ និង​ឆេះ​បំផ្លាញ​លំនៅឋាន និង​ទ្រព្យសម្បត្តិ​ជាច្រើន ផង​ដែរ។

...

គួរ​ជម្រាប​ថា បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​ ០៤​ ថ្ងៃ គិត​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី​ ១៩ ខែ​កុម្ភៈ ឆ្នាំ​ ២០២៦ ដែល​បុណ្យ​នេះ គឺជា​ពេលវេលា​ពលរដ្ឋ​កម្ពុជា​មាន​ឈាមជ័រ​ជាប់​សែស្រឡាយ​កាត់​ចិន ក៏​នឹង​ចូលរួម​រៀបចំ​ពិធី​សែន​ជូន​ដូនតា ដើម្បី​សុំ​សេចក្តី​សុខ​សប្បាយ និង​សុំ​ពរជ័យ​ឲ្យ​រកស៊ី​ទទួលទាន​កាន់តែ​រីកចម្រើន​តាម​បែប​លក្ខណៈ​គ្រួសារ​រៀងៗ ​ខ្លួន៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print