ខេត្តស្វាយរៀង: តុលាការខេត្តស្វាយរៀងសម្រេចឃុំខ្លួន ក្មេងទំនើង២ក្រុមសរុប១១នាក់ ដាក់ក្នុងពន្ធនាគារខេត្តបណ្ដោះអាសន្ន ពាក់ព័ន្ធ ករណីបង្ហោះលេីបណ្តាញសង្គម Facebook ឌឺដងគ្នា ប៉ុនប៉ងវាយគ្នាទៅវិញទៅមកនិងខ្សែក្រវ៉ាត់ វាយគ្នានៅក្នុងស្រុកកំពង់រោទិ៍។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានអោយដឹងនៅថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០២៦នេះថា សមត្ថកិច្ចនគរបាលខេត្តបានបញ្ជូនជនសង្ស័យទាំង១១នាក់ មកតុលាការខេត្តស្វាយរៀងរួចហើយដោយ តុលាការ សម្រេចឃុំខ្លួនដាក់ក្នុងពន្ធនាគារខេត្តបណ្ដោះអាសន្ន។
សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងចង្អុលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានធ្វើការស្រាវជ្រាវនិងឈានទៅរក ការឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន ០២ក្រុម មានគ្នាសរុបចំនួន ១១នាក់ ដែលបានបង្ហោះលេីបណ្តាញសង្គម Facebook ឌឺដងគ្នា ប៉ុនប៉ងវាយគ្នាទៅវិញទៅមក ព្រមទាំងយកដុំឥដ្ឋ និងខ្សែក្រវ៉ាត់ វាយគ្នានៅក្នុងស្រុកកំពង់រោទិ៍។
បច្ចុប្បន្នក្រុមក្មេងទំនើង ទាំង ១១នាក់ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។










