តុលាការខេត្តស្វាយរៀងសម្រេចឃុំខ្លួន ក្មេងទំនើង២ក្រុមសរុប១១នាក់ ដាក់ក្នុងពន្ធនាគារខេត្តបណ្ដោះអាសន្ន ពាក់ព័ន្ធ ករណីបង្ហោះ​លេី​បណ្តាញ​សង្គម​ Facebook ឌឺដង​គ្នា​ ​ប៉ុនប៉ង​វាយគ្នាទៅ​វិញ​ទៅមកនិង​ខ្សែ​ក្រវ៉ាត់​ វាយគ្នា​នៅ​ក្នុង​ស្រុក​កំពង់រោទិ៍​

ចែករំលែក៖

ខេត្តស្វាយរៀង: តុលាការខេត្តស្វាយរៀងសម្រេចឃុំខ្លួន ក្មេងទំនើង២ក្រុមសរុប១១នាក់ ដាក់ក្នុងពន្ធនាគារខេត្តបណ្ដោះអាសន្ន ពាក់ព័ន្ធ ករណីបង្ហោះ​លេី​បណ្តាញ​សង្គម​ Facebook ឌឺដង​គ្នា​ ​ប៉ុនប៉ង​វាយគ្នាទៅ​វិញ​ទៅមកនិង​ខ្សែ​ក្រវ៉ាត់​ វាយគ្នា​នៅ​ក្នុង​ស្រុក​កំពង់រោទិ៍​។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានអោយដឹងនៅថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០២៦នេះថា សមត្ថកិច្ចនគរបាលខេត្តបានបញ្ជូនជនសង្ស័យទាំង១១នាក់ មកតុលាការខេត្តស្វាយរៀងរួចហើយដោយ តុលាការ សម្រេចឃុំខ្លួនដាក់ក្នុងពន្ធនាគារខេត្តបណ្ដោះអាសន្ន។

សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា ដោយអនុវត្ត​តាម​បទ​បញ្ជា​ដ៏​យ៉ាងម៉ឺងម៉ាត់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ចង្អុល​ដឹក​នាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នង​ការ​នគរបាល​ខេត្ត​ នៅថ្ងៃ​ទី​០៩ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កំពង់​រោទិ៍​ បាន​ធ្វើការស្រាវជ្រាវនិងឈានទៅរក ការឃាត់​ខ្លួន​ក្រុមក្មេងទំនើង ចំនួន​ ០២ក្រុម​ មានគ្នាសរុបចំនួន ១១នាក់​ ដែល​បានបង្ហោះ​លេី​បណ្តាញ​សង្គម​ Facebook ឌឺដង​គ្នា​ ​ប៉ុនប៉ង​វាយគ្នាទៅ​វិញ​ទៅមក​ ព្រមទាំងយក​ដុំឥដ្ឋ​ និង​ខ្សែ​ក្រវ៉ាត់​ វាយគ្នា​នៅ​ក្នុង​ស្រុក​កំពង់រោទិ៍​។

...

បច្ចុប្បន្នក្រុម​ក្មេងទំនើង ទាំង​ ១១នាក់​ ត្រូវបានសមត្ថកិច្ចជំនាញ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការតាមច្បាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print