ខេត្តកំពង់ស្ពឺ÷ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ គ្រប់អធិការដ្ឋាននគរបាលក្រុង/ស្រុកត្រូវស្រាវជ្រាវបង្រ្កាបរាល់បទល្មេីសដេីម្បីរក្សាសន្ដិសុខសុវត្ថិភាពភូមិឃុំសង្កាត់ជូនប្រជាពលរដ្ឋ និងអនុវត្ដវិធានការច្បាប់ចំពោះជនល្មេីសដោយមិនលេីកលែង។
លោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បញ្ជាឱ្យកំលាំងស្រាវជ្រាវកណីកាន់កាប់អាវុធដោយខុសច្បាប់កាន់កាំបិតផ្គាក់ រួចថតបង្ហោះតាមបណ្ដាញសង្គម Facebook ជាក់ស្ដែងកម្លាំងបានឃាត់ខ្លួនឈ្មោះ ទួន សុភ័ក្រ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ដោយបានធ្វេីការតេស្ដ រកឃេីញមានសារធាតុញៀន ។
តាមចម្លើយសារភាពរបស់ជនខាងលើ មូលហេតុដែលរូបគេថតរូបបង្ហាញកាំបិតផ្គាក់ និងដាវ គឺ ដើម្បីគំរាម
ដល់គូរជម្លោះម្ខាងទៀតដែលបានជិះម៉ូតូយកដុំថ្មមកគប់ផ្ទះរបស់ខ្លួន និងត្រៀមការប្រយុទ្ធគ្នាម្ដង។
វិធានការសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានកាំបិត ផ្គាក់១ដើម ទូរស័ព្ទ១គ្រឿង បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ចាត់ការនីតិវិធី៕










