នគរបាលស្រុកសាមគ្គីមុន្នីជ័យ ឃាត់ខ្លួនចាត់ការតាមនីតិវិធីយុវជនម្នាក់បង្ហោះកាំបិតផ្គាក់គំរាមគូជម្លោះតាម facebook

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ គ្រប់អធិការដ្ឋាននគរបាលក្រុង/ស្រុកត្រូវស្រាវជ្រាវ​បង្រ្កាបរាល់បទល្មេីសដេីម្បីរក្សាស​ន្ដិសុ​ខសុវត្ថិភាពភូមិឃុំសង្កាត់ជូនប្រ​ជាពលរដ្ឋ​ និងអនុវត្ដវិ​ធានកា​រ​ច្បាប់ចំពោះជនល្មេីសដោយមិនលេីកលែង។

លោកវរសេនីយ៍ទោ​ សាវ​ សុភក្ដី​ អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ​ បញ្ជាឱ្យកំលាំងស្រាវជ្រាវកណីកាន់កាប់អាវុធដោ​យខុសច្បាប់​កាន់កាំបិតផ្គាក់ រួចថត​បង្ហោះតាមបណ្ដាញសង្គម​ Fac​e​b​o​ok​ ជាក់​ស្ដែងកម្លាំង​បានឃាត់ខ្លួនឈ្មោះ​ ទួ​ន សុភ័ក្រ ភេទប្រុស អា​យុ​ ១៨ឆ្នាំ រស់នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុ​កសាម​គ្គីមុនីជ័យ ដោយបានធ្វេីការតេស្ដ​ រកឃេីញមានសារ​ធា​តុ​ញៀន​ ។

តាមចម្លើយសារភាពរបស់ជនខាង​លើ​ មូលហេតុដែលរូបគេថតរូបប​ង្ហាញកាំបិតផ្គាក់​ និងដាវ​ គឺ​ ដើម្បីគំ​រាម​
ដ​ល់គូរជម្លោះម្ខាងទៀតដែល​បា​នជិះម៉ូតូយកដុំថ្មមកគប់​ផ្ទះរបស់ខ្លួន​ និងត្រៀមការប្រយុទ្ធគ្នាម្ដង។

...

វិធានការសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានកាំបិត ផ្គាក់​១ដើ​ម ទូរស័ព្ទ១គ្រឿង បច្ចុប្បន្នជនស​ង្ស័​យ​ត្រូវបានឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគ​របាលស្រុកសាមគ្គីមុនីជ័យ ចាត់ការនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print