ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ខែកុម្ភៈនេះថាក្រោមការបញ្ជាដឹកនាំពីឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចស្រាវជ្រាវ និងឈានទៅឃាត់មុខសញ្ញាក្មេងទំនើងបង្ហោះម៉ូតូ២ករណី ដោយករណីទី១នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ឃាត់ក្មេងទំនើង២នាក់ ៖
១-ឈ្មោះ លន ធាន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំតាំងស្យា ស្រុកភ្នំស្រួច អ្នកថតនិងជាម្ចាស់ ម៉ូតូ និង២-ឈ្មោះ ឃុន ណារ៉ូ ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ( ជាអ្នកបង្ហោះម៉ូតូ ) ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបញ្ជាក់ថា ករណីនេះសមត្ថកិច្ចបានដក ហូតម៉ូតូ ម៉ាកស៊ុយស៊ូគីនិចក្រោះ ពណ៌ខ្មៅ ឆ្នាំ ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1MA-3766ចំនួន១គ្រឿង។
ករណីទី២កំលាំងនគរបាលបានស្រាវជ្រាវនិងឈានទៅឃាត់មុខសញ្ញាក្មេងទំនើងនៅចំណុចនៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ២នាក់ ៖
១-ឈ្មោះ ឡេង សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ជាម្ចាស់ម៉ូតូ និងជាអ្នកបង្ហោះ និង២-ឈ្មោះ ភឿន ពិលីប ភេទ ប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ជាអ្នកជិះពីក្រោយ ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ក្រហម ឆ្នាំ២០១៧ តំឡើងតែម ២០១៨ ប្ដូរទៅពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1P-7251 ដោយរក្សាទុកម៉ូតូរយៈពេល៩០ថៃ្ង នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កោសក់ក្បាលធ្វេីអនាម័យពលកម្ម និងអញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាអប់រំគ្រប់គ្រងមិនអោយប្រព្រឹត្ដសកម្មភាពបែបនេះជាលេីកទី២៕










