ព័ត៌មានបឋម÷ រថយន្តព្រូសពណ៌បុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០០៩បណ្តាលឲ្យ២នាក់ប្តីប្រពន្ធរងបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យប្តីប្រពន្ធ២នាក់រងរបួសធ្ងន់ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវជាតិលេខ ៦A ស្ថិតនៅក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យនៅវេលាម៉ោង០៧និង៣០នាទី នាបព្រឹកថ្ងៃចន្ទទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ប្រភពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានប្តីប្រពន្ធពីនាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសង់សេរីឆ្នាំ២០០៩ មកពីដាក់អង្គប់កណ្ដុរស្រូវប្រាំង ជិះឆ្លងផ្លូវកាត់ពុំបានមើលឆ្វេងមើលស្ដាំ.ធ្វើដំណើរទៅផ្ទះនៅភូមិថ្មី.ក៏ត្រូវរថយន្តព្រុសពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2-D 2538 ធ្វើដំណើរពីរកើតទៅលិច បើកបរដោយល្បឿនលឿន បុកម៉ូតូពេញទំហឹងជាប់នឹងរថយន្តបណ្តាលអោយប្តីប្រពន្ធពីនាក់រងរបួសធ្ងន់តែម្តង ក្រោយកើតហេតុអ្នករងរបួសត្រូវបានដឹកបញ្ជូនតាម រថយន្តរបស់បងប្អូនប្រជាពលរដ្ឋទៅសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំដោះស្រាយនៅពេលក្រោយ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print