សមត្ថកិច្ចបង្រ្កាបករណីក្មេងទំនេីង​បង្ហោះម៉ូតូ២ ករណីឃាត់យុវជន៤នាក់នៅស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​÷ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ខែកុម្ភៈនេះថាក្រោមការ​បញ្ជាដឹក​នាំពីឧ​ត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំ​ព​ង់ស្ពឺ​ កំលាំងអធិការដ្ឋាន​នគរបាលស្រុកភ្នំស្រួច​ស្រាវជ្រាវ​ និងឈានទៅឃាត់មុខសញ្ញា​ក្មេ​ង​ទំនើងបង្ហោះម៉ូតូ២ករណី ដោយករណីទី១នៅភូមិតាំង​ស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួ​ច ឃាត់ក្មេងទំនើង២​នាក់ ៖

១-ឈ្មោះ លន ធាន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ​ភូមិថ្នល់បត់ ឃុំតាំងស្យា ស្រុកភ្នំស្រួច អ្នកថតនិងជាម្ចា​ស់ ម៉ូតូ​ និង២-ឈ្មោះ ឃុន ណារ៉ូ ភេទប្រុ​ស អាយុ១៧ ឆ្នាំ មានទីលំនៅភូមិតាំ​ង​ស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួ​ច​ (​ ជាអ្នកបង្ហោះម៉ូតូ​ )​ ។

លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អ​ធិការនគរបាលស្រុកភ្នំស្រួច​បញ្ជាក់ថា​ ករណីនេះសមត្ថកិច្ចបានដក ហូត​ម៉ូតូ​ ម៉ា​ក​ស៊ុយស៊ូគីនិ​ចក្រោះ ពណ៌ខ្មៅ ឆ្នាំ ២០២៥ ពា​ក់ផ្លាកលេខ ភ្នំពេញ 1MA-376​6ចំនួន១គ្រឿង។

ករណីទី២កំលាំងនគរបាលបានស្រាវជ្រាវ​និងឈានទៅឃាត់​មុខសញ្ញាក្មេងទំ​នើងនៅចំណុច​នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ២​នាក់ ៖

១-ឈ្មោះ ឡេង សុជាតិ ភេទប្រុ​ស អាយុ១៧ឆ្នាំ រស់នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ជាម្ចា​ស់ម៉ូតូ និងជាអ្នកបង្ហោះ​ និង២-ឈ្មោះ ភឿន ពិលីប ភេទ ប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ជាអ្នកជិះពីក្រោយ​ ។

...

លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អ​ធិការនគរបាលស្រុកភ្នំស្រួច​ បានដកហូតម៉ូតូ១គ្រឿង ម៉ាកហុ​ង​ដា​ ពណ៌ក្រហម ឆ្នាំ២០១៧ តំ​ឡើ​ងតែម​ ២០១៨​​ ប្ដូរទៅ​ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ​ 1P-7251​ ដោ​យ​រក្សាទុកម៉ូតូរយៈពេល​៩០ថៃ្ង នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច​ កោសក់ក្បាលធ្វេីអនាម័យពលកម្ម​ និង​អញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាអប់រំគ្រប់គ្រងមិនអោយប្រព្រឹត្ដសកម្មភាពបែបនេះជាលេីកទី២៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print