ក្រុមហ៊ុន Uber គ្រោងពង្រីកទីផ្សារទៅអឺរ៉ុបដាក់គោលដៅទាញយកប្រាក់ចំណេញមួយពាន់លានដុល្លាររយៈពេលបីឆ្នាំ

ចែករំលែក៖

ក្រុមហ៊ុន Uber គ្រោងពង្រីកអាជីវកម្មដឹកជញ្ជូនអាហាររបស់ខ្លួនទៅកាន់ទីផ្សារថ្មីចំនួន 7 នៅអឺរ៉ុបក្នុងឆ្នាំ 2026 រួមមាន សាធារណរដ្ឋឆែក ក្រិក និងរូម៉ានី តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រុមហ៊ុនប្រាប់ Reuters កាលពីថ្ងៃអាទិត្យ។

 

ការពង្រីកនេះក៏នឹងធ្វើឱ្យ Uber ចូលទីផ្សារអូទ្រីស ដាណឺម៉ាក ហ្វាំងឡង់ និងន័រវែសផងដែរ។

ក្រុមហ៊ុនរំពឹងថា ផែនការនេះអាចបង្កើតប្រាក់ចំណូលសរុបបន្ថែមប្រហែល 1 ពាន់លានដុល្លារ ក្នុងរយៈពេល 3 ឆ្នាំខាងមុខ។

 

ប្រធានផ្នែកដឹកជញ្ជូនសកលរបស់ Uber លោកស្រី Susan Anderson បាននិយាយថា តម្រូវការពីភាគីពាណិជ្ជករ និងអតិថិជនចំពោះវេទិកា Uber កំពុងមានកំណើនខ្លាំង ហើយក្រុមហ៊ុនជឿជាក់ថា វាជាពេលសមស្របក្នុងការលើកកម្ពស់ស្តង់ដារ បង្កើតការប្រែប្រួល និងផ្តល់តម្លៃល្អប្រសើរជាងមុននៅក្នុងវិស័យនេះ។

...

 

កាលពីដើមសប្ដាហ៍នេះ Uber ក៏បានព្រមព្រៀងទិញអាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន Getir ពីភាគហ៊ុនគ្រប់គ្រងអេមីរ៉ាត Mubadala ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសទួរគី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print