ជិះម៉ូតូលឿនវ៉ាជែងជ្រុលទៅបុកផ្ទប់ចំពីមុខរថយន្តកុងតឺន័រ​ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ​ ក្រោយពេលជិះម៉ូតូលឿនវ៉ាជែងខាងឆ្វេងដៃក៏ជ្រុលទៅបុកផ្ទប់ចំពីមុខរថយន្តកុងតឺន័របើកទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី១៧ខែកុម្ភះ ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពមានឈ្មោះ គ្រីប សុខគ្រី ភេទប្រុសអាយុ២៩ឆ្នាំ រសនៅភូមិកណ្តាល ឃុំឆក់ឈើរនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងពាក់ផ្លាកលេខ ព្រះសីហនុ 3A-7574 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុទល់មុខនិងបុរីពិភពថ្មីកំបូល១ ស្រាប់តែគេឃើញយុវជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់C125ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1JD-4306 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ទិសដៅបញ្រ្ចាស់គ្នាពីកើតទៅលិចក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុក៏បានឡើងវ៉ាជែងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកខាងឆ្វេងដៃក៏ជ្រុលទៅបុកផ្ទប់ចំពីមុខរថយន្តកុងតឺន័តយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូចូលក្រោមរថយន្តមួយកំណាត់មុខចំណែកឯម្ចាស់ម៉ូតូបានបាក់ជើងបាក់ក៏ស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងរន្ធត់ ហើយភ្លាមនោះដែរតៃកុងរថយន្តកុងតឺន័របានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print