ភ្នំពេញ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមជម្រាបជូនសាធារណជន សារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធរមីន សហការជាមួយស្ថាប័នរាជរដ្ឋាភិបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ នឹងរៀបចំ មីស្ទឹងប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន នៅមណ្ឌលកីឡដ្ឋាន ខេត្តពោធិ៍សាត់ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព»។
ក្នុងឱកាសខួបលើកទី២៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ញើសារលិខិតជូនជនរួមជាតិនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បី ក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងជាយថាហេតុដោយសារមីន គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ។
ទិវាជាតិនេះនឹងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អាជ្ញាធរខេត្តពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស៕
ដោយ៖តារា










