នគរបាលស្រុកគងពិសីបង្ក្រាបករណីមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានបីនាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ ដោយបានការបញ្ជាដឹកនាំពី​ លោ​កឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ ជម្រុញឲ្យគ្រប់ផ្នែក-អធិការដ្ឋាននគរ​បា​លក្រុង​.ស្រុក​ បន្ដអនុវត្ដផែនការ​បប្រយុទ្ធប្រឆាំងគ្រឿងញៀន លេីការបង្រ្កាបករណីគ្រឿងញៀន​ដោយបានឃាត់ខ្លួនជនសង្ស័យបីនាក់ ។

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ កំលាំ​ងនគរបាលនៃ
អ​ធិការដ្ឋាននគរបាលស្រុកគងពិសី​ បានល្បាតដ​ល់ចំណុចត្រពាំងទឹកខាងត្បូងភូមិស្វាយចារ្យ ឃុំព្រៃ​ញាតិ ប្រទះឃេីញមុខសញ្ញាសង្ស័យនិងបានឃាត់ខ្លួន​ ២នាក់ ដេីម្បីសួរនាំ​(១)-ឈ្មោះ ជួន វី ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិបាក់ក ឃុំព្រៃញាតិ​ ស្រុកគងពិសី​ (២)-ឈ្មោះ យឿន ពិសាល ហៅសាញ់ ភេទប្រុស អា​យុ​៣៤ឆ្នាំ នៅភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី​ សមត្ថកិច្ចត្រួត ពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជា​គ្រឿ​ងញៀ​នចំនួន ១៣កញ្ចប់ (តូ​ច៣-មធ្យ​ម​១០) ទូរសព្ទដៃ ២ គ្រឿ​ង និងឧបក​រណ៍ប្រើប្រា​ស់គ្រឿងញៀនមួយចំនួន​ ។

ដោយទទួលបានកា​អនុញ្ញាត​ និងសម្របសម្រួលនីតិវិធីពី​ លោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់​ស្ពឺ និងការដឹកនាំបន្ដពីលោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសី​ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២​០២៦ នៅចំណុចផ្លូវបេតុង មុខរោងចក្រកាន់តម្រា កំលាំង​នគរបាល​បានបន្តឃាត់ខ្លួនឈ្មោះ អឿន បូផ្ផា ហៅផ្លូច ភេទប្រុស អា​យុ២៩ឆ្នាំ នៅភូមិតានៃ ឃុំព្រៃញា​តិ ស្រុកគងពិសី ធ្វេីការត្រួតពិនិត្យ​ដោ​យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀ​ន ១កញ្ចប់មធ្យម និងទូរសព្ទដៃ១គ្រឿង​ ផ្អែកតា​មច​ម្លេីយរបស់មុខសញ្ញាខាងលេី​ ។

...

សមត្ថកិច្ចបានបញ្ជូនមុខសញ្ញាស​ង្ស័​យទាំង៣នាក់រួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកគង​ពិសី​ ដេីម្បីសាកសួរនិងកសាងសុំណុំរឿង​ ចាត់កាតាមនិតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print