គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ 4 ក្នុងស្រុកភ្នំស្រួច បណ្ដាលឲ្យរងរបួស 6 នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០​២៦ មានករ​ណីគ្រោះថ្នាក់ចរា​ច​រ​ណ៍​រវាងរថយន្តនឹងរថយន្ត​ ម៉ាក

T​O​YOTA RAV4 ពណ៌ខ្មៅ ពាក់ផ្លា​កលេខ​ ភ្នំពេញ​ 2N-82​60​ និ​ង​រ​ថ​យន្ដម៉ាក​ហ៉ីយ៉ាន់ដាយ ពណ៌ស ពា​ក់ផ្លាកលេខ​ ភ្នំពេញ​ 3F​-8749 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលខ​ ភ្នំពញ​ 4A-9742 បណ្ដាលឲ្យមានមនុស្សរងរបួស6នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតនៅ​លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ​លេខ៦​៩​-៧០ ត្រង់ចំណុចភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ អ្នកបេីករថយន្តម៉ាក TOYOTA R​AV4 ឈ្មោះ ចន ចាន់ថុល ភេទប្រុ​ស អាយុ៣២ឆ្នាំ មានអ្នករួមដំណើរ​៥​នា​ក់​ បានបេីកបរពីទិសខាងលិច​ឆ្ពោះទៅទិសខាងកេីត​។ លុះមកដ​ល់ចំណុចខាងលេីបានបុករថយន្ត​ម៉ាក​ហ៉ីយ៉ាន់ដា​យ ពាក់ផ្លាកលេខភ្នំពេ​ញ 3F-8749 ស​ណ្តោង សឺមីរ៉ឺម៉ក ពាក់ផ្លាកលខ​ភ្នំពេញ​4A-9742 អ្នក​បើកបរមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនក្រោ​យពេលកេីតហេតុ​ ដែលបេីកបរក្នុងទិ​សដៅ​បញ្ច្រា​សគ្នា​ ។

លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុកភ្នំស្រួចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យមានអ្នករបួស៦នាក់(ស្រី៣នាក់) របួសធ្ងន់១នាក់(ប្រុ​ស​) (ចន ចាន់ថុល)​ អ្នកបេីកបរ និងបង្កឲ្យខូចខាតរថយន្ត២គ្រឿង​។

...

ចំពោះវត្ថុតាងរថយន្តទាំង២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដេីម្បី​ ចាត់ការ​តាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print