សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនប្រុសស្រី ១៣នាក់ ដកហូតអាវុធខ្លី គ្រាប់បែកដៃ នឹងសារធាតុញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលត្រួតពិនិត្យ នៅក្នុង បុរីប៉េងហួតបឹងស្នោរ​ រកឃើញជនជាតិចិន ១៣នាក់ រួមជាមួយអាវុធខ្លី គ្រាប់បែកដៃ នឹងសារធាតុញៀន មួយចំនួន​ រួចឃាត់ខ្លួនយកទៅសួរនាំ​ កាលពីវេលាម៉ោង ០៧យប់ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុង បុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ប្រភពពីកម្លាំងជំនាញ បានឱ្យដឹងថា មានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ នៅផ្ទះលេខ១០៤ ផ្លូវR១៣ (បុរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ច្បារអំពៅ ។

ជាក់ស្តែងកម្លាំងនគរបាលចម្រុះ បានប្រតិបត្តិការណ៍ ត្រួតពិនិត្យរកឃើញជនជាតិ ចិន១៣នាក់ (ប្រុស ៨នាក់ , ស្រី៥នាក់) ស្នាក់នៅ ។

ក្នុងនោះសមត្ថកិច្ច ត្រួតពិនិត្យរកឃើញមានកាំភ្លើងខ្លី ម៉ាក Glock -19 ចំនួន ០១ដើម , គ្រាប់កាំភ្លើងខ្លី ៩០គ្រាប់ , គ្រាប់បែកដៃ ចំនួន ០១គ្រាប់ , បង់ខ្លី ចំនួន ០៣បង់ , គ្រាប់វែង ចំនួន ២៤គ្រាប់ , ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ០៥កញ្ចប់ថង់ធំល្មម , ថ្នាំគ្រាប់ពណ័ផ្កាឈូក មានអក្សរWY ចំនួន ១៣៤ គ្រាប់ , ក្រដាសអាលុយមីញូម ចំនួន ០១ , ខ្នោះដៃដែក ចំនួន ០២ , ដែកកេះចំនួន ០៩ , ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ , Laptop ០១គ្រឿង, iPhone ៤៨គ្រឿង ។

...

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង១៣ នាក់ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print