ខេត្តកំពង់ស្ពឺ÷ នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត ម៉ាក
TOYOTA RAV4 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2N-8260 និងរថយន្ដម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-8749 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលខ ភ្នំពញ 4A-9742 បណ្ដាលឲ្យមានមនុស្សរងរបួស6នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦៩-៧០ ត្រង់ចំណុចភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ អ្នកបេីករថយន្តម៉ាក TOYOTA RAV4 ឈ្មោះ ចន ចាន់ថុល ភេទប្រុស អាយុ៣២ឆ្នាំ មានអ្នករួមដំណើរ៥នាក់ បានបេីកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកេីត។ លុះមកដល់ចំណុចខាងលេីបានបុករថយន្តម៉ាកហ៉ីយ៉ាន់ដាយ ពាក់ផ្លាកលេខភ្នំពេញ 3F-8749 សណ្តោង សឺមីរ៉ឺម៉ក ពាក់ផ្លាកលខភ្នំពេញ4A-9742 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនក្រោយពេលកេីតហេតុ ដែលបេីកបរក្នុងទិសដៅបញ្ច្រាសគ្នា ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យមានអ្នករបួស៦នាក់(ស្រី៣នាក់) របួសធ្ងន់១នាក់(ប្រុស) (ចន ចាន់ថុល) អ្នកបេីកបរ និងបង្កឲ្យខូចខាតរថយន្ត២គ្រឿង។
ចំពោះវត្ថុតាងរថយន្តទាំង២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដេីម្បី ចាត់ការតាមនីតិវិធី៕










