លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បាននាំអ្នកសារព័ត៌មានជាង៧០នាក់ ៣៦ស្ថាប័ន ចុះស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មនៅក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប

ចែករំលែក៖

ខេត្តព្រះសីហនុ÷ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បាននាំអ្នកសារព័ត៌មានជាង៧០នាក់ ៣៦ស្ថាប័ន ចុះស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មនៅក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដើម្បីផ្សព្វផ្សាយពីផលិតផលខ្មែរ ដែលប្រទេសកម្ពុជាអាចផលិតបាន ដោយមិនចាំបាច់មានការនាំចូលទំនិញទាំងនេះពីប្រទេសជិតខាង ជាពិសេសទៀតស្របពេល ប្រទេស​កម្ពុជា​មានជម្លោះជាមួយប្រទេសថៃ។
ក្នុងដំណើរបេសកកម្មផ្សព្វផ្សាយ​​ព័ត៌មាននៅតំបន់វិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតបានអោយដឹងថា ប្រតិភូក្លិបអ្នកកាសែតកម្ពុជា និង​ក្រុម​អ្នកសារព័ត៌មាន​បានចុះ​ស្វែង​យល់​ពីខ្សែច្រវ៉ាក់​ផលិតកម្មរោង​ចក្រ​ផលិត​ចំណីសត្វ ចំការដូងប្រេង រោងចក្រកែច្នៃថ្នាលបណ្តុះកូនដូងប្រេង កសិដ្ឋានចិញ្ចឹមជ្រូក និង​កសិដ្ឋាន​ចិញ្ចឹមត្រី នៅជើងភ្នំបូកគោ និងឃ្លាំងស្តុកប្រហុកចំនួន១០០តោន នៅ​មាត់​សមុទ្រ​កែវផុស៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print