ខេត្តស្វាយរៀង: កម្លាំងជំនាញនគរបាលស្រុកស្វាយទាប ចុះបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូ៥នាក់ យកមកអប់រំនិងធ្វើកិច្ចសន្យា បន្ទាប់ពីបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ។
នគរបាលស្រុកស្វាយទាបបានអោយដឹងថាក្មេងទំនើងទាំងនោះមាន១ឈ្មោះ អ៊ុំ រស្មីលាភ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
២/ឈ្មេាះ សំអាត សុរ៉ាឆាត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសន្តិសុខយាមម៉ូតូ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង
៣/ឈ្មោះ អាត ចំរើន ភេទប្រុស មុខរបរសិស្ស អាយុ ១៧ឆ្នាំរស់នៅភូមិបន្ទាយ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
៤/ឈ្មោះ ស៊ាន បូរ៉ានិស្ស័យ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដេីមពេាធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
និងទី៥ឈ្មោះ យ៉ន រ៉ាយុទ្ធ ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពដដែលបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៦ វេលាម៉ោង ៣និង ៤៥នាទី រសៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តៀងរាយ សហការជាមួយកម្លាំងជំនាញស្រុក បានចុះកបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូចំនួន០៥នាក់ និងម៉ូតូចំនូន២គ្រឿងយកមកអធិការដ្ឋាននគរបាលស្រុកស្វាយទាប។
ក្រេាយពីរធេី្វការអប់រំនិងធេី្វកិច្ចសន្យានិងមានលិខិតធានារបស់ឪពុកម្តាយ រីឯម៉ូតូចំនួន ០២គ្រឿង លោកអធិការនគរបាលស្រុក បានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងឯកឧត្តមព្រះរាជអាជ្ញា ដេីម្បីធ្វេីការក្សាម៉ូតូចំនួន០២ខាងលើរក្សាទុកចំនួន០៣ខែ នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបផងដែរ។










