ខេត្តព្រះសីហនុ÷ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បាននាំអ្នកសារព័ត៌មានជាង៧០នាក់ ៣៦ស្ថាប័ន ចុះស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មនៅក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដើម្បីផ្សព្វផ្សាយពីផលិតផលខ្មែរ ដែលប្រទេសកម្ពុជាអាចផលិតបាន ដោយមិនចាំបាច់មានការនាំចូលទំនិញទាំងនេះពីប្រទេសជិតខាង ជាពិសេសទៀតស្របពេល ប្រទេសកម្ពុជាមានជម្លោះជាមួយប្រទេសថៃ។
ក្នុងដំណើរបេសកកម្មផ្សព្វផ្សាយព័ត៌មាននៅតំបន់វិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតបានអោយដឹងថា ប្រតិភូក្លិបអ្នកកាសែតកម្ពុជា និងក្រុមអ្នកសារព័ត៌មានបានចុះស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មរោងចក្រផលិតចំណីសត្វ ចំការដូងប្រេង រោងចក្រកែច្នៃថ្នាលបណ្តុះកូនដូងប្រេង កសិដ្ឋានចិញ្ចឹមជ្រូក និងកសិដ្ឋានចិញ្ចឹមត្រី នៅជើងភ្នំបូកគោ និងឃ្លាំងស្តុកប្រហុកចំនួន១០០តោន នៅមាត់សមុទ្រកែវផុស៕
ដោយ÷ចន្ទ លីហ្សា









