ភ្នំពេញ៖ បុរសម្នាក់បានបេីកបររថយន្តក្នុងល្បឿនលឿនខណៈមកដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលបុកឡេីងខឿនពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តដាច់កាឡេទៅមុខលែងរួច។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក GAC GS3 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CF-6790 ធ្វេីដំណេីរតាមបណ្តោយផ្លូវក្នុងបឹងកក់ ដោយបេីកក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុដោយផ្លូវកោង មិនបន្ថយល្បឿនក៏ជ្រុលចង្កូតទៅបុកខឿនថ្មពុះចែកទ្រូងផ្លូវបណ្តាលរថយន្តខ្ទាត់ទៅផ្លូវមួយខាងទៀតនិងបណ្ដោយឱ្យរថយន្តរងការខួចខាតយ៉ាងដំណំ។
ក្រោយពេលកេីតហេតភាគីខាងរថយន្ដបានសងសំណងទៅខាងក្រុមហ៊ុនដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែង ៕
ដោយ៖សុខាសែនជ័យ










