បុរស​ម្នាក់​បេីក​រថយន្តបុកឡេីងខឿនពុះចែកទ្រូងផ្លូវដាច់កាឡេទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានបេីកបររថយន្តក្នុងល្បឿនលឿនខណៈមកដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលបុកឡេីងខឿនពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តដាច់កាឡេទៅមុខលែងរួច។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​៤និង​១០នាទី​ទៀប​ភ្លឺ​ត្រូវ​និង​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៦ស្ថិត​នៅ​តាម​បណ្ដោយ​បឹងកក់​ ក្នុងសង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្ត​មួយ​គ្រឿង​ម៉ាក​ GAC GS3 ពណ៌ស​ ពាក់​ផ្លាក​លេខ​ភ្នំពេញ​ 2CF-6790 ធ្វេីដំណេីរតាមបណ្តោយផ្លូវក្នុងបឹងកក់​ ដោយបេីក​ក្នុង​ល្បឿន​លឿនលុះមកដល់ចំណុចកេីតហេតុដោយផ្លូវកោង​ មិនបន្ថយល្បឿន​ក៏ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​រថយន្ត​ខ្ទាត់ទៅ​ផ្លូវ​មួយ​ខាង​ទៀតនិង​បណ្ដោយ​ឱ្យ​រថយន្ត​រង​ការ​ខួច​ខាត​យ៉ាង​ដំណំ​។

...

ក្រោយ​ពេល​កេីត​ហេត​ភាគី​ខាង​រថយន្ដ​បាន​សងសំណង​ទៅ​ខាង​ក្រុមហ៊ុន​ដើម្បី​បញ្ចប់​រឿង​នៅ​ហ្នឹង​កន្លែង​ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print