ភ្នំពេញ៖ នារីម្នាក់បេីករថយន្តមួយគ្រឿងលឿនមិនប្រយ័ន្នក៏ជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាតទៅមុខលែងរួច ។
ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ត្រូវនិងថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់បានបេីករថយន្តម៉ាក FORD ECOSPORT ពាក់ផ្លាកលេខ ភ្នំពេញ 2BH-0274 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៨៩ លុះមកដល់ចំណុចកេីតហេតុបានបេីករ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរថយន្តរងការខួចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌទួលគោក បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










