ចេញពីមណ្ឌលកែប្រែបានមួយថ្ងៃទៅលួចម៉ូតូគេត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមិនបានសម្រេចត្រូវបានម្ចាស់តាមទាន់ដេញឃាត់បានម្នាក់ប្រគល់ជូនសមត្ថកិច្ច​ កាលពីវេលម៉ោង៥ព្រឹក​ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិ ព្រៃទា១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ១.ឈ្មោះ អា យួន ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅ ពុំពិតប្រាកដ។(គេចខ្លួន)

ទី២.ឈ្មោះ សំ ណេង ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅ ពុំពិតប្រាកដ​ ឃាត់ខ្លួនបាន។

ជនរងគ្រោះឈ្មោះ ស៊ុក ភក្ត្រា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន បន្ទប់ជួលលេខ៣ ស្ថិតនៅភូមិ ព្រៃ ព្រីងខាងជើង២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា បឺត សេ ១១០ ពណ៌ស ស៊េរីឆ្នាំ​ ២០២៣ ផ្លាកលេខ ភ្នំពេញ 1KE-1581​ ចេញពីធ្វើការ មកបន្ទប់ជួលមិត្តភក្ត្របន្ទប់ជួល ស្ថិតនៅភូមិ ព្រៃទា១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលមកដល់ជនរងគ្រោះបានចតម៉ូតូក្បែរក្រោមកាំជ ណ្តើរចាក់សោ ក បិទសន្ទះសោត្រឹមត្រូវរួចឡើងទៅបន្ទប់ជាន់ទី១ រៀបចំដេកទៅ។​ លុះដល់វេលាម៉ោង កើតហេតុខាងលើជនរងគ្រោះ បានក្រោកមើលបាល់ទាត់តាមទូរសព្ទដៃ រួចដើរចេញមកអើតមើលមិនឃើញម៉ូតូរបស់ជនរងគ្រោះដែលចតក្រោមកាំជណ្តើរ ជនរងគ្រោះ បានស្ទុះរត់ចុះមកក្រោមឃើញសង្ស័យ២ នាក់កំពុងរុញបណ្តើរម៉ូតូរបស់ជនរងគ្រោះតាមផ្លូវចំងាយ ២០ ម៉ែត្រ ជនរងគ្រោះបានស្រែកចោ រៗ ជនសង្ស័យទាំង២ នាក់ភ័យបានផ្ដួលម៉ូតូរបស់ជនរងគ្រោះរត់ប្រជាពលរដ្ឋនៅទីនោះបានចេញជួយចាប់ឃាត់ជនសង្ស័យឈ្មោះ សំ ណេង រីឯ ជនសង្ស័យឈ្មោះ អា យួន រត់គេចខ្លួនបាត់ ជនរងគ្រោះឃើញម៉ូតូខូចខាតបានឱ្យមិត្តភក្ត្រយកទៅជួសជុល លុះមួយសន្ទុះ ក្រោយមកសមត្ថកិច្ចចុះដល់កន្លែងឃាត់ជនសង្ស័យខាងលើបាននាំខ្លួនជនសង្ស័យមកសាកសួរនៅសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាល ចោមចៅទី៣ តែម្តង។

...

តាមចម្លេីយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា​ ខ្លួនទេីបតែចេញពីមណ្ឌលកែប្រែចំនួនមួយថ្ងៃពាក់ព័ន្ធការប្រេីប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print