ករណី​ស្ត្រី​អ្នកមានម្នាក់​ ជះ​ពងទា​គេពេញផ្លូវ​! ឧបកនាយរដ្ឋមន្រ្តី​ ហ៊ុន​ ម៉ានី​៖​ ប្រតិកម្ម និងទង្វើមួយចំនួនដែលបានបង្ហាញឡើង ទោះជាអចេតនាក្តី គឺជាចំណុចដែលសង្គមធ្វើការវាយតម្លៃ និងពិបាកក្នុងការទទួលយក

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់​លោកឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ​ នៅព្រឹកថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះថា៖​ ហេតុការណ៍នេះ ​អាចកើតឡើងដោយអចេតនា ចេញពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ ពិតណាស់ ភាគីបងស្រី និងប្អូនស្រីទាំងពីរ សុទ្ធតែមានការគិតគូរ និងហេតុផលរៀងខ្លួន ដែលនាំឱ្យឈានដល់ករណីនេះ។

ការថ្លែងបែបនេះ​របស់​លោក​ ហ៊ុន​ ម៉ានី​ បន្ទាប់ពី​ស្ត្រី​ម្នាក់​ព្រោះ​តែខឹងទាមទារសំណង​ពីស្ត្រី​ម្នាក់​ ជាអ្នកលក់ពងទាកូន​ ៣០ដុល្លារ​ ថ្លៃ​ អ្នកលក់ពងទា​អូសរទះ​ ប៉ះ​រថយន្ត​ស៊េរី​ទំនេីប​របស់គាត់​ ម៉ាក់​ឡ៉ិចស៉ីស​ ពណ៍ស​ ស្លាកលេខ​ 2CG- 7680 បន្តិចបន្តួច​​ អ្នកលក់ពងទាមិនមានលទ្ធិភាព​បង់លុយឱ្យស្រាប់តែផ្ទះុកំហឹង​ជះ​ពងទា​របស់​អ្នកលក់ចោល​ពេញ​ផ្លូវ​ ធ្វើ​ឱ្យសកម្មភាពនោះ​ត្រូវបាន​គេ​ថតបង្ហោះ​បង្កឱ្យមានការរិះគន់ពេញ​បណ្តាញ​សង្គម។ ​
ត្រឹមលុយ៣០ដុល្លារ ហេតុអ្វីមិនចេះយោគយល់ខ្លះទៅ?​មេីលតាមរូបភាព​នោះ​អាក្រក់​មេីលខ្លាំង​ណាស់​

លោក​ ហ៊ុន​ ម៉ានី​ បានគូសបញ្ជាក់ថា​ ប្រតិកម្ម និងទង្វើមួយចំនួនដែលបានបង្ហាញឡើង ទោះជាអចេតនាក្តី គឺជាចំណុចដែលសង្គមធ្វើការវាយតម្លៃ និងពិបាកក្នុងការទទួលយក។ ទោះយ៉ាងណា ខ្ញុំសង្ឃឹមថារឿងនេះនឹងវិលត្រឡប់ទៅស្ថានភាពធម្មតាវិញដោយមិនមានការវាយប្រហារបន្តទៅលើភាគីម្ខាងណាបន្តក្នុងសាច់រឿងនេះ ព្រោះខ្ញុំគិតថាដើមហេតុចេញពីរឿង អចេតនាដោយចៃដន្យ។

...

បន្ថែមពីនេះ​ លោក​ ហ៊ុន​ ម៉ានី​ បានសង្កត់ធ្ងន់ថា​ ករណីនេះក៏ជាការរំលឹកឱ្យយើងបានយល់ និងប្រកាន់ខ្ជាប់តាមលទ្ធភាពដែលអាចធ្វើទៅបាននូវការអត់ឱន អធ្យាស្រ័យ និងការយោគយល់គ្នាទៅវិញទៅមក នៅក្នុងសង្គមជាតិមួយ ពិតជាមានសារសំខាន់ ទោះបីជាស្ថិតក្នុងកាលៈទេសៈណា ឬមានមូលហេតុអ្វីផ្សេងៗក៏ដោយ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print