ភ្នំពេញ៖ ថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា៖ ហេតុការណ៍នេះ អាចកើតឡើងដោយអចេតនា ចេញពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ ពិតណាស់ ភាគីបងស្រី និងប្អូនស្រីទាំងពីរ សុទ្ធតែមានការគិតគូរ និងហេតុផលរៀងខ្លួន ដែលនាំឱ្យឈានដល់ករណីនេះ។
ការថ្លែងបែបនេះរបស់លោក ហ៊ុន ម៉ានី បន្ទាប់ពីស្ត្រីម្នាក់ព្រោះតែខឹងទាមទារសំណងពីស្ត្រីម្នាក់ ជាអ្នកលក់ពងទាកូន ៣០ដុល្លារ ថ្លៃ អ្នកលក់ពងទាអូសរទះ ប៉ះរថយន្តស៊េរីទំនេីបរបស់គាត់ ម៉ាក់ឡ៉ិចស៉ីស ពណ៍ស ស្លាកលេខ 2CG- 7680 បន្តិចបន្តួច អ្នកលក់ពងទាមិនមានលទ្ធិភាពបង់លុយឱ្យស្រាប់តែផ្ទះុកំហឹងជះពងទារបស់អ្នកលក់ចោលពេញផ្លូវ ធ្វើឱ្យសកម្មភាពនោះត្រូវបានគេថតបង្ហោះបង្កឱ្យមានការរិះគន់ពេញបណ្តាញសង្គម។
ត្រឹមលុយ៣០ដុល្លារ ហេតុអ្វីមិនចេះយោគយល់ខ្លះទៅ?មេីលតាមរូបភាពនោះអាក្រក់មេីលខ្លាំងណាស់
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ប្រតិកម្ម និងទង្វើមួយចំនួនដែលបានបង្ហាញឡើង ទោះជាអចេតនាក្តី គឺជាចំណុចដែលសង្គមធ្វើការវាយតម្លៃ និងពិបាកក្នុងការទទួលយក។ ទោះយ៉ាងណា ខ្ញុំសង្ឃឹមថារឿងនេះនឹងវិលត្រឡប់ទៅស្ថានភាពធម្មតាវិញដោយមិនមានការវាយប្រហារបន្តទៅលើភាគីម្ខាងណាបន្តក្នុងសាច់រឿងនេះ ព្រោះខ្ញុំគិតថាដើមហេតុចេញពីរឿង អចេតនាដោយចៃដន្យ។
បន្ថែមពីនេះ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ករណីនេះក៏ជាការរំលឹកឱ្យយើងបានយល់ និងប្រកាន់ខ្ជាប់តាមលទ្ធភាពដែលអាចធ្វើទៅបាននូវការអត់ឱន អធ្យាស្រ័យ និងការយោគយល់គ្នាទៅវិញទៅមក នៅក្នុងសង្គមជាតិមួយ ពិតជាមានសារសំខាន់ ទោះបីជាស្ថិតក្នុងកាលៈទេសៈណា ឬមានមូលហេតុអ្វីផ្សេងៗក៏ដោយ៕
ដោយ៖តារា










