ក្មេងទំនើង៥នាក់ទៀតដែលតែងតែជិះម៉ូតូបង្ហោះនៅតាមដងផ្លូវសាធារណៈត្រូវបាននគរបាលបង្ក្រាប

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នេះថា ក្រុមក្មេងទំនើងដែរតែងតែជិះម៉ូតូបង្ហោះនៅក្នុងមូលដ្ឋានចំនួន 5 នាក់ថ្មីទៀតត្រូវបានសមត្ថកិច្ចស្រុកគងពិសីនិងស្រុកភ្នំស្រួចបង្ក្រាបបានកាលពីថ្មីៗនេះ។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានបន្ថែមថា ដោយបាន ការបញ្ជាដឹកនាំ​ពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការអនុវត្ដជាប្រចាំមិនលេីកលែងចំពោះក្រុមក្មេងទំនេីងក្នុងខេត្ដកំពង់ស្ពឺ​ នាថៃ្ងទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ ​កំលាំ​ងនគរបា​ល​ស្រុកគងពិសី​ បានឃាត់ក្មេងទំនើ​ងបង្ហោះម៉ូតូនៅ​ចំ​ណុចផ្លូវបេតុងស្ថិតក្នុងភូមិត្រពាំងវែង ឃុំស្នំក្រពើរ ស្រុកគងពិសី​ ៤​នាក់​ ដកហូតម៉ូតូ​ ១គ្រឿង​ និងនគរបា​លស្រុកភ្នំស្រួច​ បានឃាត់ក្មេងបង្ហោះម៉ូតូនៅផ្លូវបេ​តុង​ ភូមិកណ្ដុរ​កោង​ ឃុំតាំងស្យា​ ស្រុកភ្នំស្រួច​ ១នាក់​ ដក​ហូតម៉ូតូ១គ្រឿង​ ​៖

១-ឈ្មោះ ធុល ទិវា ប្រុស ១៣ឆ្នាំ​(អ្នកឌុប)
២-ឈ្មោះ ធុន លីចុង ប្រុស ១៤ឆ្នាំ​(អ្នករួមដំណេីរ​និងថតរូបភាព)
៣-ឈ្មោះ​ ខុម ឌីម៉ា ប្រុស ១៥ឆ្នាំ​(អ្នកជិះម៉ូតូបង្ហោះ)
៤-ឈ្មោះ ណន វុត្ថា ប្រុស ១៤ ឆ្នាំ​(អ្នកជិះពីក្រោយ)
បួននាក់ជាក្មេងនៅស្រុកគងពិសី
៥-ឈ្មោះ​ រឿន​ សុគុន​ភារម្យ​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ​ ស្រុកភ្នំស្រួច ។

...

​ជាវិធានការនគរបាលបានដកហូតម៉ូតូ២​គ្រឿ​ង​ ផ្លាកលេខភ្នំពេញ1FH-​9600 និងផ្លាកលេខ​ ភ្នំពេញ​ 1K​L-8037 ដោយយកមករក្សាទុករយៈពេល​ ៩០ថៃ្ង​ ស្មេី​ ៣ខែ​ និងបានកោសក់ក្បាល​ ធ្វេីពលកម្ម​អនាម័យ​ ២៤ ម៉ោង​ និងអញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាអប់រំ​ ទទួលយកកូនទៅគ្រប់គ្រងមិនអោយកេីតមានកំហុសជាលេីកទីII ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print