ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នេះថា ក្រុមក្មេងទំនើងដែរតែងតែជិះម៉ូតូបង្ហោះនៅក្នុងមូលដ្ឋានចំនួន 5 នាក់ថ្មីទៀតត្រូវបានសមត្ថកិច្ចស្រុកគងពិសីនិងស្រុកភ្នំស្រួចបង្ក្រាបបានកាលពីថ្មីៗនេះ។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានបន្ថែមថា ដោយបាន ការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការអនុវត្ដជាប្រចាំមិនលេីកលែងចំពោះក្រុមក្មេងទំនេីងក្នុងខេត្ដកំពង់ស្ពឺ នាថៃ្ងទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កំលាំងនគរបាលស្រុកគងពិសី បានឃាត់ក្មេងទំនើងបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុងស្ថិតក្នុងភូមិត្រពាំងវែង ឃុំស្នំក្រពើរ ស្រុកគងពិសី ៤នាក់ ដកហូតម៉ូតូ ១គ្រឿង និងនគរបាលស្រុកភ្នំស្រួច បានឃាត់ក្មេងបង្ហោះម៉ូតូនៅផ្លូវបេតុង ភូមិកណ្ដុរកោង ឃុំតាំងស្យា ស្រុកភ្នំស្រួច ១នាក់ ដកហូតម៉ូតូ១គ្រឿង ៖
១-ឈ្មោះ ធុល ទិវា ប្រុស ១៣ឆ្នាំ(អ្នកឌុប)
២-ឈ្មោះ ធុន លីចុង ប្រុស ១៤ឆ្នាំ(អ្នករួមដំណេីរនិងថតរូបភាព)
៣-ឈ្មោះ ខុម ឌីម៉ា ប្រុស ១៥ឆ្នាំ(អ្នកជិះម៉ូតូបង្ហោះ)
៤-ឈ្មោះ ណន វុត្ថា ប្រុស ១៤ ឆ្នាំ(អ្នកជិះពីក្រោយ)
បួននាក់ជាក្មេងនៅស្រុកគងពិសី
៥-ឈ្មោះ រឿន សុគុនភារម្យ ភេទប្រុស អាយុ ១៦ឆ្នាំ ស្រុកភ្នំស្រួច ។
ជាវិធានការនគរបាលបានដកហូតម៉ូតូ២គ្រឿង ផ្លាកលេខភ្នំពេញ1FH-9600 និងផ្លាកលេខ ភ្នំពេញ 1KL-8037 ដោយយកមករក្សាទុករយៈពេល ៩០ថៃ្ង ស្មេី ៣ខែ និងបានកោសក់ក្បាល ធ្វេីពលកម្មអនាម័យ ២៤ ម៉ោង និងអញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាអប់រំ ទទួលយកកូនទៅគ្រប់គ្រងមិនអោយកេីតមានកំហុសជាលេីកទីII ៕










