អន្តរជាតិ : នារសៀលថ្ងៃទី២ ខែមីនា កិច្ចប្រជុំគណៈអចិន្ត្រៃយ៍លើកទី ១៥ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបិទបញ្ចប់នៅក្រុងប៉េកាំង ។ លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានអញ្ជើញជាអធិតី និងថ្លែងសុន្ទរកថា។
លោក Wang Huning បានថ្លែងថា មួយឆ្នាំកន្លងទៅ ការងារគ្រប់វិស័យរបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនទទួលបានការរីកចម្រើនថ្មី។ ឆ្នាំ ២០២៦ សភាប្រឹក្សានយោបាយប្រជាជនគួរចាត់ទុកគំនិតសង្គមនិយមមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ជាការណែនាំចង្អុលបង្ហាញ ស្វែងយល់ឲ្យបានជ្រាលជ្រៅអត្ថន័យលក្ខណៈសម្រេចនៃ«ការកំណត់ចំនួនពីរ» អនុវត្តយ៉ាងម៉ឺងម៉ាត់នូវ«ការគាំពារចំនួនពីរ » ផ្តោតសំខាន់លើភារកិច្ចមជ្ឈិមបក្សនិងរដ្ឋ ផ្តល់មតិយោបល់សម្រាប់អនុវត្តផែនការជាតិ ៥ ឆ្នាំទី ១៥ , ខិតខំប្រឹងប្រែងដើម្បីត្រៀមរៀបចំឱ្យបានល្អនូវកិច្ចប្រជុំលើកទី ៤ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤។
កិច្ចប្រជុំបានអនុម័តរបៀបវារៈ សេចក្តីព្រាងនៃរបាយការណ៍ការងារពាក់ព័ន្ធរបស់កិច្ចប្រជុំលើកទី ៤ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤៕
ប្រភព : (CCFR)










