អន្តរជាតិ : បុណ្យហែអ្នកតា (ថ្ងៃបុណ្យ Yuanxiao / 元宵节) ជាថ្ងៃដែលព្រះចន្ទពេញបរមី ដែលតំណាងអោយភាពសុខដុមរមនានៃក្រុមគ្រួសារ ដូចនេះហើយ នៅថ្ងៃនោះ មនុស្សម្នាក៏ជួបជុំគ្នា ទស្សនាចង្កៀងគោមចម្រុះពណ៌ បង្ហាញពីការដឹងគុណនិងសូមជូនពរឱ្យមានជីវិតដ៏រុងរឿង សុខសាន និងផ្អែមល្ហែម។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ការជួបជុំគ្នាជាពេលដែលរីករាយបំផុត ការជួបជុំរួមគ្នាជាពេលវេលាសុភមង្គលបំផុត សាមគ្គីភាពនាំមកនូវកម្លាំងដ៏អស្ចារ្យបំផុត។ កុំឱ្យគម្លាតឆ្ងាយកាត់ផ្តាច់នូវមនោសញ្ចេតនាពិតជាមួយក្រុមគ្រួសារ កុំបំភ្លេចមនោសញ្ចេតនាពិតដោយសារការមមាញឹកលើការងារប្រចាំថ្ងៃ ។ ប្រជាជាតិចិនយកចិត្តទុកដាក់ខ្ពស់លើក្រុមគ្រួសារ ដោយសម្គាល់ឃើញថា ភាពសុខសានក្នុងក្រុមគ្រួសារនោះជាកត្តាជោគជ័យលើកិច្ចការទាំងមូល។ ការអភិវឌ្ឍប្រទេសនិងការស្តារប្រជាជាតិឱ្យរុងរឿងឡើងវិញ នៅទីបំផុតគឺបង្ហាញពីរាប់សិបលានក្រុមគ្រួសារ សុទ្ធតែទទួលបាននូវសុភមង្គល ក៏ដូចជាការធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនរាប់រយលាននាក់ ៕
* ការប្រកួតកីឡាអូឡាំពិករដូវរងាបានបិទបញ្ចប់យ៉ាងគាប់ប្រសើរនៅក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃបុណ្យ Yuan xiao ឆ្នាំ២០២២ , កាលពីថ្ងៃបុណ្យ Yuan xiao ឆ្នាំ២០២៥ ការប្រកួតកីឡារដូវរងាអាស៊ីបានបើកធ្វើនៅក្រុងហាពីន ប្រទេសចិន បានជំរុញថែមមួយកម្រិតទៀតឱ្យសេដ្ឋកិច្ចព្រិលទឹកកកក្លាយជាក្បាលម៉ាស៊ីនថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន។ គណៈប្រតិភូកីឡាចិនដែលបានចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២៦ បានបង្ហាញពីកម្លាំងនៃសាមគ្គីភាពជាថ្មីម្តងទៀត ៕
ប្រភព : (CCFR)










