លោក Xi Jinping ៖  ការជួបជុំរួមគ្នាជាពេលវេលាសុភមង្គលបំផុត   សាមគ្គីភាពនាំមកនូវកម្លាំងដ៏អស្ចារ្យបំផុត

ចែករំលែក៖

អន្តរជាតិ : បុណ្យហែអ្នកតា (ថ្ងៃបុណ្យ Yuanxiao / 元宵节) ​ជា​ថ្ងៃ​ដែលព្រះ​ចន្ទពេញបរមី ​ដែលតំណាង​អោយ​​ភាពសុខដុមរមនា​នៃ​ក្រុមគ្រួសារ ​​ដូចនេះហើយ ​នៅថ្ងៃនោះ​ ​មនុស្សម្នា​​ក៏​ជួបជុំគ្នា​ ​ទស្សនា​ចង្កៀង​គោម​​ចម្រុះពណ៌​ ​ ​​​បង្ហាញ​ពី​​ការដឹងគុណ​និង​សូមជូនពរឱ្យមានជីវិតដ៏រុងរឿង​ សុខសាន និងផ្អែមល្ហែម។

លោក​​ Xi Jinping បានសង្កត់ធ្ងន់ថា ​​ ​ការជួបជុំគ្នា​ជា​ពេលដែល​​រីករាយបំផុត ​​ ​ការ​ជួបជុំរួម​គ្នា​​ជាពេលវេលា​​សុភមង្គល​​បំផុត​ ​  ​សាមគ្គីភាព​​នាំមកនូវកម្លាំងដ៏អស្ចារ្យបំផុត។ កុំឱ្យ​គម្លាត​​ឆ្ងាយ​កាត់ផ្តាច់នូវមនោសញ្ចេតនា​ពិត​ជាមួយក្រុមគ្រួសារ កុំបំភ្លេច​មនោសញ្ចេតនា​ពិត​ដោយសារការមមាញឹកលើការងារប្រចាំថ្ងៃ ​។​  ​ប្រជាជាតិចិន​យកចិត្តទុកដាក់​​ខ្ពស់​លើ​ក្រុមគ្រួសារ ​ដោយសម្គាល់ឃើញ​ថា ភាពសុខសានក្នុង​ក្រុមគ្រួសារនោះជាកត្តាជោគជ័យលើកិច្ចការទាំងមូល​។ ​​ការអភិវឌ្ឍ​ប្រទេស​និង​ការស្តារប្រជាជាតិ​ឱ្យ​រុងរឿង​ឡើងវិញ  នៅ​ទីបំផុត​គឺ​បង្ហាញ​ពី​រាប់សិបលានក្រុមគ្រួសារ​ សុទ្ធតែទទួលបាននូវ​​សុភមង្គល​​ ​​ក៏ដូចជា​ការធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់​​ប្រជាជន​រាប់រយលាននាក់ ៕

*   ការប្រកួតកីឡាអូឡាំពិករដូវរងាបានបិទបញ្ចប់យ៉ាងគាប់ប្រសើរនៅក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃបុណ្យ Yuan xiao ឆ្នាំ២០២២  , កាលពីថ្ងៃបុណ្យ Yuan xiao ឆ្នាំ២០២៥ ការប្រកួតកីឡារដូវរងាអាស៊ីបានបើកធ្វើនៅក្រុងហាពីន ប្រទេសចិន បានជំរុញថែមមួយកម្រិតទៀតឱ្យសេដ្ឋកិច្ចព្រិលទឹកកកក្លាយជាក្បាលម៉ាស៊ីនថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន។  គណៈប្រតិភូកីឡាចិនដែលបានចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២៦ បានបង្ហាញពីកម្លាំងនៃសាមគ្គីភាពជាថ្មីម្តងទៀត ៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print