អន្តរជាតិ : លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក Abbas Araqchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២ ខែកុម្ភៈ តាមការណាត់។
លោក Araqchi បានជម្រាបជូនលោក Wang Yi អំពីសភាពការណ៍វិវឌ្ឍថ្មីបំផុតក្នុងតំបន់ ដោយកត់សម្គាល់ថា ខណៈពេលដែលការចរចារវាងអ៊ីរ៉ង់ និងអាមេរិកទទូលបានវឌ្ឍនភាពការងារល្អប្រសើរ ប្រតិបត្តិការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកបានរំលោភលើច្បាប់អន្តរជាតិ និង ខ្សែបន្ទាត់ក្រហមរបស់អ៊ីរ៉ង់។ លោកបានបញ្ជាក់ថា អ៊ីរ៉ង់នឹងខិតខំប្រឹងប្រែងការពារខ្លួនឱ្យអស់ពីលទ្ធភាព ហើយសង្ឃឹមថា ចិននឹងដើរតួនាទីក្នុងការបន្ធូរបន្ថយភាពតានតឹង។
ជាការឆ្លើយតប លោក Wang Yi បានបញ្ជាក់ជាថ្មីម្តងទៀតថា ភាគីចិនយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពប្រពៃណីរវាងចិន និងអ៊ីរ៉ង់ និងគាំទ្រអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ សេចក្តីថ្លៃថ្នូរ និងសិទ្ធិស្របច្បាប់របស់ខ្លួន។ ប្រទេសចិនបានដាស់តឿនឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ ដើម្បីជៀសវាងការឡើងកម្តៅបន្ថែមទៀតនៃស្ថានការណ៍ក្នុងតំបន់ ជឿជាក់ថា អ៊ីរ៉ង់នឹងរក្សាស្ថិរភាព និងយកចិត្តទុកដាក់ចំពោះក្តីកង្វល់របស់ប្រទេសជិតខាង និងធានាសុវត្ថិភាពរបស់បុគ្គលិក និងស្ថាប័នចិន។ អ៊ីរ៉ង់បានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋ និងស្ថាប័នចិននៅក្នុងប្រទេសអ៊ីរ៉ង់៕
ប្រភព ,: (CCFR)










